Yearendyearend1140x150

ភ្ញៀវជិះទូកទេសចរណ៍កម្សាន្តតាមមាត់ទន្លេនៅតែមានកម្រិតទាបបើធៀបមុនផ្ទុះកូវីដ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ទូកទេសចរណ៍កម្សាន្តតាមមាត់ទន្លេ (រូបភាព៖ សហការី)

ភ្នំពេញ៖ ក្រោយពីរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបើកប្រទេស ហើយវិស័យទេសចរណ៍ក៏បានបើកដំណើរការឡើងវិញ ក្រោយបានបិទវិស័យទេសចរណ៍មួយរយ:ខ្លី ដោយការរីករាលដាលឆ្លងកូវីដ-១៩ជាសកល ទោះជាយ៉ាងណា បច្ចុប្បន្ននេះ ភ្ញៀវទេសចរជិះទូកកម្សាន្តគឺមិនសម្បូរដូចកាលមុនមិនទាន់មានកូវីដ-១៩ឡើយ។ នេះជាការលើកឡើងរបស់ម្ចាស់ទូកដឹកភ្ញៀវទេសចរនៅរាជធានីភ្នំពេញ។

លោក ប្រាក់ គឹមសេង ជាម្ចាស់ទូកដឹកភ្ញៀវទេសចររាជធានីភ្នំពេញ ដែលបានប្រកបមុខរបបដឹកភ្ញៀវទេសចរតាមទូករយ:១២ឆ្នាំកន្លងមកហើយ បច្ចុប្បន្ននេះលោកមានទូកចំនួន៧គ្រឿង ហើយចេញដំណើរដឹកភ្ញៀវតែ៤គ្រឿងប៉ុណ្ណោះមិនអាចដំណើរការតាំងអស់បានទេ។

ជាមួយគ្នានេះ លោកបានប្រាប់ស៊ីស៊ីថាមស៍ថា បច្ចុប្បន្ននេះភ្ញៀវទេសចរក្នុងស្រុកនិងភ្ញៀវទេសចរបរទេសមកជិះទូកកំសាន្តមើលទេសភាពតាមដងទន្លេមើលទេសភាពមុខបរមរាជវាំងនៅពេលថ្ងៃរាបលិចមានភាពស្រស់ស្អាត ប៉ុន្តែមិនសំបូរភ្ញៀវដូចកាលមុនមិនទាន់មានកូវីដ-១៩ឡើយ។ ភ្ញៀវដែលមកជិះទូកកំសាន្តភាគច្រើនជាភ្ញៀវខ្មែរ និងភ្ញៀវបរទេសក្នុងស្រុកតិចតួច។

ចំណែកតម្លៃសំបុត្រជិះទូកជនបរទេសមានតម្លៃ៥$ក្នុង១នាក់ មានថែមទឹកសុទ្ធ ឬ ទឹកក្រូច ចំណែកភ្ញៀវខ្មែរតម្លៃសំបុត្រ៥០០០៛ក្នុង១នាក់។ ចំណូលទប់ទល់ថ្លៃកម្មករនិងបង់កំពង់ផែបានសល់តិចតួចគ្រាន់បានបរិភោគតែប៉ុណ្ណោះ។ សព្វថ្ងៃនេះមានទូកប្រកបរបធ្វើអាជីវកម្មដឹកភ្ញៀវទេសចរប្រមាណ៥០ទូក ដោយចាប់ដំណើរការពីម៉ោង៥រសៀល ហើយការចេញដំណើរគឺត្រូវមានតាមវេន។ នេះជាការលើកឡើងរបស់ម្ចាស់ទូក។

លោកបន្ថែមថា កាលមុនកូវីដ-១៩ មានភ្ញៀវមកកក់ទូកទុកមុនតាមរដូវ ហើយជាភៀវចិន ដោយក្នុង១ថ្ងៃមានភ្ញៀវកក់ធ្វើដំណើរកំសាន្តចន្លោះពី២០០នាក់ទៅ៣០០នាក់ ប៉ុន្តែឥឡូវមិនសូវមានទេភ្ញៀវចិនទេ។

លោកបញ្ជាក់ថា ទូករបស់លោកមានការបិទនូវខ្លឹមសារនៃការណែនាំរបស់មន្ទីរសុខាភិបាលក្រុងភ្នំពេញ ៣កុំនិង៣ការពារ បំពាក់ប្រដាប់វ៉ាស់កំដៅ និងប្រដាប់បាញ់អាល់កុលលើទូក ហើយភ្ញៀវភាគច្រើនមានការយល់ដឹងច្បាស់លាស់និងបានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយម្នាក់ៗបានដាក់អាល់កុលតាមខ្លួន ពាក់ម៉ាស់ និងអង្គុយឃ្លាតពីគ្នាជាដើម ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង