Yearendyearend1140x150

Update៖ប្រេងសាំងបន្តឡើងថ្លៃដល់៥.៣០០រៀល/លីត្រសម្រាប់សាំងធម្មតានៅក្នុងខែមីនានេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
រូបភាព៖ សហការី

ភ្នំពេញ៖តម្លៃលក់រាយប្រេងឥន្ធនៈបាននឹងកំពុងបន្តឡើងថ្លៃជាបន្តបន្ទាប់ ដោយគិតត្រឹមថ្ងៃទី ១៦ មីនានេះ ឡើងថ្លៃជិត៦០០០រៀលដែលកំពុងបង្កឱ្យអ្នកប្រើប្រាស់ ជាពិសេសអ្នកមានប្រាក់ចំណូលទាបសម្តែងការត្អូញត្អែរយ៉ាងខ្លាំង។ការកើនឡើងនេះ គឺដោយសារឥទ្ធិពលនៃជម្លោះរវាងរុស្ស៊ី និង អ៊ុយក្រែន។

តម្លៃប្រេងសាំងលក់រាយនៅកម្ពុជា បានកើន៥០០រៀល ក្នុង ១ លីត្រ នៅថ្ងៃទី ១៦ ខែមីនា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ដោយសាំងធម្មតាត្រូវលក់តម្លៃ៥,៣០០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ក្នុងតម្លៃ ៥,៣០០រៀល ក្នុង១លីត្រ ខណៈតម្លៃប្រេងសាំងស៊ុបពែរតម្លៃអាចក្បែរ៦០០០រៀល។

ការកើនឡើងនៃតម្លៃប្រេងជាបន្តបន្ទាប់នារយៈពេលចុងក្រោយនេះ កំពុងបង្កឱ្យអ្នកប្រើប្រាស់ ជាពិសេសអ្នកមានប្រាក់ចំណូលទាបសម្តែងការត្អូញត្អែរយ៉ាងខ្លាំង ខណៈពួកគេកំពុងប្រឈមការលំបាកក្នុងការរកប្រាក់ប្រចាំថ្ងៃដែលបណ្តាលពីឥទ្ធិពលនៃជំងឺកូវីដ ១៩ និង ទំនិញដទៃផ្សេងទៀតក៏ឡើងថ្លៃដូចគ្នា។

តែយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានឱ្យដឹងថា កម្ពុជាមិនមែនជាប្រទេសផលិតប្រេងដោយខ្លួនឯងទេ ពោលគឺត្រូវទិញពីក្រៅប្រទេសមាន ថៃ វៀតណាម និង សង្ហបុរីហើយការឡើងថ្លៃប្រេងនៅពេលនេះ គឺកើតមាននៅទូទាំងពិភពលោកដែលបណ្តាលមកពីភាពតានតឹងរវាងរុស្ស៊ី និង អ៊ុយក្រែន។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៤ សេនដុល្លារ ក្នុង ១ លីត្រ។ការសម្រេចនេះ ក្នុងគោលបំណងដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង