Yearendyearend1140x150

ក្រសួងយុត្តិធម៌៖យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងរៀបចំឡើងមានគោលដៅចំនួន៣

សង្គម
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌

ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានថ្លែងថាក្រសួង បានដាក់ចេញនូវគោលដៅចំនួន៣ ដើម្បីដោះស្រាយបញ្ហាការកកស្ទះសុំណុំរឿងនៅតាមសាលាដំបូងរាជធានីខេត្ត ដែលការថ្លែងបែបនេះ ធ្វើឡើងនៅក្នុងសន្និសីទព័ត៌មាន ស្តីពីយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។

ក្រសួងយុត្តិធម៌ បានដាក់ចេញនូវគោលដៅ៣ចំណុចមានដូចជា ទី១ ការកាត់បន្ថយការកកស្ទះសុំណុំរឿងនៅតាមសាលាដំបូងរាជធានីខេត្ត ទី២ ការលើកកម្ពស់ស្ថាប័ននេះ ដើម្បីឆ្លើយតបទៅនឹងសុំណុំរឿង និងទី៣ ការកាត់បន្ថយភាពចង្អៀតណែននៅតាមពន្ធធនាគារ។

លោក កើត រិទ្ធ បានថ្លែងថា រហូតមកដល់ពេលនេះ សំណុំរឿងនៅតាមសាលាដំបូងរាជធានីខេត្ត មានចំនួនជិត៤ម៉ឺនសំណុំរឿង នៅតាមសាលាដំបូងរាជធានីខេត្ត បានកើនឡើងប្រមាណ៧០០ ទៅ៩០០សំណុំរឿងក្នុងមួយខែ។

បើតាមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងថា ចៅក្រមតុលាការ ពុំមានសមត្ថភាពជំនុំជម្រះសំណុំរឿង ដែលកំពុងតែកើនឡើង នាពេលបច្ចុប្បន្ននេះបានទេ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង