Yearendyearend1140x150
Img 0571

អាម៉េរិកព្រមានចិនផលពិបាកបើជួយរុស្ស៊ី ខណៈចិនចាត់ទុកបញ្ហាអន្តរជាតិជាកង្វល់រួម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឆ្វេង៖ មន្ត្រី​ការទូត​កំពូល​របស់​ចិន​លោក Yang Jiechi ស្តាំ៖ លោក Jake Sullivan ទីប្រឹក្សា​សន្ដិសុខ​ជាតិសហរដ្ឋ​អាមេ៉រិក

អាម៉េរិក៖ សហរដ្ឋ​អាមេ៉រិក នៅថ្ងៃទី ១៤ មីនានេះ បានចេញជាការ​ព្រមាន​ដល់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ចំពោះបញ្ហា​ប្រឈម​នឹង​ផលវិបាក «យ៉ាង​ពិត​ប្រាកដ» ប្រសិន​បើ​ហ៊ាន​ជួយ​រដ្ឋាភិបាល​ក្រុង​មូស្គូ​បញ្ចៀស​ពី​ទណ្ឌកម្ម​ទាក់ទិន​នឹង​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ចិនបានឆ្លើយតបដោយប្រុងប្រយ័ត្ន និង ពន្យល់ថា ទំនាក់ទំនង និងបញ្ហាអន្តរជាតិ និងក្នុងតំបន់ ដែលជាកង្វល់រួម។

លោក Jake Sullivan ទីប្រឹក្សា​សន្ដិសុខ​ជាតិសហរដ្ឋ​អាមេ៉រិក ​បាន​ថ្លែង​ប្រាប់​បណ្ដាញ​ព័ត៌មាន CNN ថា អាម៉េរិក​ជឿ​ថា ចិន​បាន​ដឹង​ថា ​រុស្ស៊ី​មាន​គម្រោង​ធ្វើ​សកម្មភាព​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន នៅ​មុន​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​កើតឡើង​ទៅទៀត បើ​ទោះបីជា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ប្រហែល​ជា​មិន​បាន​ដឹង​លម្អិត​អំពី​សកម្មភាព​ដែល​គ្រោង​នឹង​ធ្វើ​នោះ​ក៏ដោយ។

បើតាមលោក Sullivan បាន​បញ្ជាក់​ថា ឥឡូវ​នេះ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កំពុង​តាមដាន​មើល​យ៉ាង​យក​ចិត្ត​ទុកដាក់​ថា ​តើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​ផ្ដល់​ការ​គាំទ្រ​ផ្នែក​សេដ្ឋកិច្ច​ឬ​ផ្នែក​យោធា​ដល់​រុស្ស៊ី​ក្នុង​កម្រិត​ណា ហើយ​បន្ទាប់មកអាម៉េរិក​នឹង​ធ្វើ​ឲ្យ​ចិន​មាន​ផលវិបាក​ ប្រសិនបើ​រឿង​នេះ​កើតឡើង​មែន​នោះ។

មន្ត្រី​ការទូត​កំពូល​របស់​ចិន​លោក Yang Jiechi បានថ្លៃជាលក្ខណៈកាទូតទៅកាន់លោក Jake Sullivan​ វិញថា ទំនាក់ទំនង និងបញ្ហាអន្តរជាតិ និងក្នុងតំបន់ ដែលជាកង្វល់រួម។ចិនចង់ឃើញសន្តិភាពនៅក្នុងតំបន់ ហើយស្វាគមន៍ធ្វើការងារជាមួយអាម៉េរិក ដើម្បីទំនាក់ទំនងត្រឡប់ទៅរកផ្លូវល្អប្រសើរ និងការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋចិនCCTV។

គួរបញ្ជាក់ថា លោក Jake Sullivan ទីប្រឹក្សា​សន្ដិសុខ​ជាតិសហរដ្ឋ​អាមេ៉រិក គ្រោង​នឹង​ជួប​ជាមួយ​នឹង​មន្ត្រី​ការទូត​កំពូល​របស់​ចិន​លោក Yang Jiechi នៅ​ក្នុង​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី នៅ​ថ្ងៃ​ចន្ទ​នេះ។ជាកិច្ចប្រជុំនេះ គឺដើម្បីអនុវត្តការឯកភាពដ៏សំខាន់ដែលសម្រេចបានដោយប្រមុខរដ្ឋចិន និងសហរដ្ឋអាមេ៉រិកនៅក្នុងកិច្ចប្រជុំកំពូលនិម្មិតរបស់ពួកគេនៅក្នុងខែវិច្ឆិកាឆ្នាំមុននេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង