Yearendyearend1140x150

និស្សិតកម្ពុជានៅតែមានសន្ទុះចាប់អារម្មណ៍សិក្សានៅប្រទេសចិន ទោះបីជាមានបញ្ហាកូវីដ-១៩

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាពឯកសារ៖ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន

ភ្នំពេញ៖ គិតរហូតមកដល់បច្ចុប្បន្ននេះ កំណើននិស្សិតកម្ពុជាក៏នៅតែមានសន្ទុះចាប់អារម្មណ៍ទៅលើការសិក្សានៅប្រទេសចិនច្រើន តាមរយៈការប្រឡងយកអាហារូបករណ៍នៅក្រសួងអប់រំ យុវជន និងកីឡា អាហារូបករណ៍វិទ្យាស្ថានខុងជឺ អាហារូបករណ៍នៅក្រសួងពាណិជ្ជកម្មចិន អាហារូបករណ៌របស់ថ្នាក់ក្រុង ខេត្ត និងសាកលវិទ្យាល័យនៅប្រទេសចិន ដោយផ្ទាល់ តាមរយៈការស្នើសុំដោយខ្លួនឯងរបស់បេក្ខជន និងអាហារូបករណ៍តាមស្ថាប័នផ្សេងៗជាច្រើន បានឆ្លុះបង្ហាញអោយឃើញថា និស្សិតកម្ពុជានៅតែមានឆន្ទៈចង់ទៅសិក្សានៅប្រទេសចិន។ នេះបើតាមប្រសាសន៍ លោក អ៊ុំ វុទ្ធទី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន។

លោក អ៊ុំ វុទ្ធទី បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា នាពេលកន្លងមក សមាគមនិស្សិត តែងតែធ្វើសិក្ខាសាលាដោយផ្ទាល់ និងតាមរយៈអនឡាញ ស្តីពីវិធីសាស្ត្រទទួលអាហារូបករណ៍សិក្សានៅប្រទេសចិន សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងវគ្គសិក្សាភាសាចិនមួយឆ្នាំ។ ជាមួយគ្នានេះដែរ សមាគមនិស្សិត ក៏បានស្នើសុំអាហារូបករណ៏ នៅតាមសាកលវិទ្យាល័យមួយចំនួននៅប្រទេសចិន និងសមាគមពាណិជ្ជកម្មចិននៅក្នុងស្រុកមួយចំនួន ដែលមានមានកិច្ចសហប្រតិបត្តិការជាមួយសមាគមនិស្សិតនាកន្លងមក។

លោក អ៊ុំ វុទ្ធទី បានឲ្យដឹងថា នាពេលថ្មីៗនេះ ក្រុមការងារសមាគម បានធ្វើបានចង្អុលបង្ហាញអំពីការជ្រើសរើសជំនាញ និងសាកលវិទ្យាល័យនៅប្រទេសចិន ជូនបេក្ខជនពេញសិទ្ធិចំនួន៥៥នាក់ (បរិញ្ញាបត្រ២០នាក់ និងបរិញ្ញាបត្រជាន់ខ្ពស់ ៣៥នាក់) ដែលបានអាហារូបករណពីរដ្ឋាភិបាលចិន តាមរយៈការប្រឡងប្រជែងអាហារូបករណ៍រៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា។

ជាមួយគ្នានេះ លោក អ៊ុំ វុទ្ធទី តំណាងឱ្យសមាគមនិស្សិត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីប្រមុខរាជរដ្ឋាភិបាកកម្ពុជា ប្រមុខរដ្ឋាភិបាលចិន ស្ថានទូចចិន ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ ជាពិសេស ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តដាក់ខ្ពស់ចំពោះអនាគត និងការសិក្សារបស់បងប្អូននិស្សិតយើង ជាពិសេសការជំរុញឱ្យនិស្សិតកម្ពុជា ឆាប់បានវិលត្រលប់ទៅបន្តការសិក្សានៅប្រទេសចិនដោយផ្ទាល់វិញ ព្រមទាំងការបន្តផ្តល់អាហារករណ៍ទៅបន្តការសិក្សាប្រទេសចិនដល់បងប្អូននិស្សិតយើង ជាបន្តបន្ទាប់ផងដែរ៕

រូបភាព៖ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន
រូបភាព៖ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង