Cc time
Cct850x100 1
Itt 0  web banner

ពលរដ្ឋវៀតណាមសម្រុកទិញ«ប្រេងសាំងទុក»ខណៈឡើងថ្លៃ១លីត្រជិត៦០០០រៀល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
មនុស្ស​ម្នា​តម្រង់​ជួរ​ទៅចាក់សាំងនៅ​ស្ថានីយ​ប្រេង​មួយ​ក្នុង​ទីក្រុង​ហាណូយ កាល​ពី​ថ្ងៃ​ទី១០ ខែ​មីនា ឆ្នាំ​២០២២

ហូជីមិញ៖ ប្រជាជនវៀតណាមមួយចំនួនធំ បានកំពុងប្រញាប់ប្រញាល់ទៅទិញប្រេងសាំងទុក ចាប់តាំងពីតម្លៃលក់រាយត្រូវបានគេរំពឹងថា នឹងកើនឡើងខ្ពស់ ក្រោយពីមានសង្គ្រាមនៅអ៊ុយក្រែន។ពលរដ្ឋខ្លះ បានតម្រង់ជាជួររយៈពេល ១៥ នាទី ទៅ ២០នាទីនៅស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង ដើម្បីចាក់សាំងឲ្យពេញម៉ូតូរបស់ពួកគាត់មុននឹងការប្រកាសឡើងថ្លៃបន្ត។

ចំណែកពលរដ្ឋខ្លះទៀត បានប្រញាប់ប្រញាល់ទៅចាក់សាំងឲ្យពេញក្រោយទទួលដំណឹងថា តម្លៃសាំងនឹងឡើងដល់ ៣០,០០០ ដុង (១,២៩ ដុល្លារ) ក្នុងមួយលីត្រ និងខ្ពស់ជាងនេះទៅថ្ងៃអនាគត។ ប្រជាជនវៀតណាមបាននិយាយថា ការឡើងថ្លៃម្ហូបអាហារ និងតម្លៃផ្សេងៗបានគំរាមគំហែងកាបូបលុយរបស់ពួកគាត់រួចជាស្រេច ដែលជះឥទ្ធិពលដល់សេដ្ឋកិច្ចពលរដ្ឋវៀតណាមជាខ្លាំង។

យ៉ាងណាមិញបុគ្គលិកនៅស្ថានីយ៍ប្រេងឥន្ធនៈនៅ Go Vap បានប៉ាន់ប្រមាណថា ចំនួនអតិថិជនបានកើនឡើងទ្វេដងពីមួយថ្ងៃមុន។ នៅទីក្រុងហាណូយ ស្ថានីយប្រេងក៏មានមនុស្សច្រើនជាងធម្មតា។ ចំណែកប្រធានផ្នែកលក់នៅក្រុមហ៊ុនចែកចាយឥន្ធនៈនៅទីក្រុងហាណូយ បាននិយាយថា ការលក់បានកើនឡើង ៣០ ភាគរយកាលពីថ្ងៃព្រហស្បតិ៍ ហើយត្រូវបានគេរំពឹងថា ការលក់នឹងបន្តកើនឡើងទ្វេដង៕

Khcct banner

អត្ថបទទាក់ទង