Yearendyearend1140x150

តម្លៃ«ហ្គាស់»នៅកម្ពុជាឡើងថ្លៃខ្លះ ក្រោយផ្ទុះសង្រ្គាមរុស្សី-អ៊ុយក្រែន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
រូបថតអាជីវកម្មលក់ហ្គាស់នៅផ្សារអូរឫស្សី/រូបថតដោយ រដ្ឋា

ភ្នំពេញ៖ វិបត្តសង្រ្គាមរុស្សី អ៊ុយក្រែន បានធ្វើឲ្យទីផ្សារពិភពលោកក្រឡាប់ចាក់ហើយតម្លៃហ្គាស់ នឹងឧស្ម័ន្នមាន ការប្រែប្រួលជាខ្លាំងដែល រុញច្រានឲ្យសេដ្ឋកិច្ចពិភពលោកមានការរងគ្រោះនឹងប៉ះពាលដល់អាជីវកទាំងក្នុងស្រុកនឹងក្រៅស្រុកជាខ្លាំង។ដោយឡែកសម្រាប់នៅ ប្រទេសកម្ពុជាតម្លៃហ្គាស់ បានហក់ឡើងថ្លៃបន្ទិចដោយសារឥទ្ធិពលនៃសង្គ្រាមនេះ។

អ្នកសារព័ត៌មានស៊ីស៊ីថាមស៍ បានចុះសម្ភាសន៍ជាមួយក្រុមអាជីវកលក់ហ្គាល់តាមទីផ្សារនានាក្នុងរាជធានីភ្នំពេញ ។ក្នុងបទសម្ភាសន៍នោះ អាជីវកបានលើកឡើងស្រដៀងគ្នាថា តម្លៃហ្គាស់បានផ្តើមឡើងថ្លៃបន្តិចក្រោយពីមានការវាយប្រហារគ្នារវាងរុស្ស៊ី និង អ៊ុយក្រែន។ អាជីវក ក្នុងស្រុកមា្នក់ដែលមានមុខរបរជាអ្នកលក់ហ្គាស់ នឹងបញ្ចូលហ្គាស់នៅផ្សារដើមគរ ជាង ២០ឆ្នាំ មកនេះបានថ្លែងប្រាប់ ស៊ីស៊ីថាមស៍ថា ហាងឆេងហ្គាស់ហក់ឡើងមួយគីឡូ ៦០០០ពាន់រៀលជាង ខណៈដែលកាលពីមិនទាន់ផ្ទុះសង្រ្គាម ហ្គាស់មួយគីឡូត្រឹមតែ ៥០០០រៀលតិចតួចតែប៉ុណ្ណោះ។ អាជីវកររូបនេះបន្តថាមាន អតិថិជនមួយចំនួនត្អូចត្អែថា តម្លៃហ្គាស់ឡើងថ្លៃអញ្ចឹង អតិថិជនអាចនឹងឈប់ប្រើហ្គាស់ហើយប្រើអូសដុតជំនួសវិញ។

អាជីវកមួយរូបទៀតសុំមិនចេញឈ្មោះ ចាប់មុខរបរជាអ្នករកស៊ីលក់ហ្គាស់ នឹងបញ្ចូលហ្គាស់ជិត ៣០ឆ្នាំ បានរអ៊ូហើយប្រាប់ ស៊ីស៊ីថាមស៍ថា តម្លៃហ្គាស់មួយរយៈចុងក្រោយនេះមានការប្រែប្រួលជាខ្លាំងរហូតដល់មានអតិថិជនចាស់ៗរបស់គាត់មួយចំនួនច្រើនរអ៊ូរទាំថា ហ្គាស់ឡើងថ្លៃម្លឹងៗមានលទ្ធភាពឯណាបញ្ចូលពេញៗ។ អាជីវករូបនេះ បន្តថាតាំងពីលោកស្រី ប្រកបរបរលក់ ហ្គាស់នឹងបញ្ចូលហ្គាស់នេះមក ហាងឆេងហ្គាស់មានការប្រែប្រួលជាញឹកញាប់ភាគច្រើនឡើងថ្លៃជាជាងចុះថ្លៃ។ អាជីវក រូបនេះសង្កត់ធ្ងន់ថា ហ្គាស់ឡើងថ្លៃផងស្របពេលដែលវិបត្តកូវិដផ្ទុះទៀតធ្វើឲ្យអាជីវកម្មរបស់គាត់មានការកកស្ទះនឹងរកចំណូលមិនសូវមិនបាននោះទេ។

ដោយឡែកអាជីករប្រកបរបរលក់ហ្គាស់ នឹងបញ្ចូលហ្គាស់មួយចំនួនក៏បានអំពាវនាវឲ្យរដ្ឋាភិបាលមេត្តាជួយសម្រមសម្រួលកុំឲ្យតម្លៃហក់ឡើងពេកព្រោះ កូវិដក៏ផ្ទុះ តម្លៃហ្គាស់ក៏ផ្ទុះដែលធ្វើឲ្យប៉ះពាល់ដល់ការប្រកបអាជីកម្មរបស់គាត់នឹងបងប្អូនខ្មែរយើងជាខ្លាំង។ ម៉្យាងវិញទៀតអាជីវកខាងលើ សង្ឃឹមថាសង្រ្គាម រុស្សី-អ៊ុយក្រែនអាចនឹងបិទបញ្ចប់ឆាប់ៗដែលអាចឲ្យពិភពលោកវិលទៅសន្តិភាពដូចពីមុន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង