Yearendyearend1140x150
Img 0571

លោក ច្រឹក សុខនីម៖ការពន្យារយកពន្ធលើ«ចំណេញមូលធន»អាចទាក់ទាញអ្នកវិនិយោគបរទេសកាន់តែច្រើន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុ 

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ បានសម្រេចឱ្យពន្យារកាលបរិច្ឆេទកំណត់ការដាក់ឱ្យអនុវត្តពន្ធលើចំណេញមូលធនរយៈពេល ០២ឆ្នាំទៀត ដោយកំណត់យកថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ជាកាលបរិច្ឆេទនៃការអនុវត្តពន្ធនេះ។ ទន្ទឹមនឹងនេះ អ្នកវាយតម្លៃអចលនវត្ថុកម្ពុជា យល់ឃើញថា ការសម្រេចនេះគឺជាយន្តការមួយដើម្បីផ្តល់ភាពអនុគ្រោះដល់អ្នកវិនិយោគនៅក្នុងវិស័យអចលនទ្រព្យអំឡុងវិបត្តិកូវីដ-១៩ ហើយជាពិសេសអាចទាក់ទាញអ្នកវិនិយោគបរទេសកាន់តែច្រើន។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុ បានប្រាប់ស៊ីស៊ីថាមស៍ថា ការសម្រេចឱ្យពន្យារកាលបរិច្ឆេទកំណត់ការដាក់ឱ្យអនុវត្តពន្ធលើចំណេញមូលធននេះ ពិតជាបានចូលរួមគាំទ្រនៅលើទីផ្សារ ហើយបានធ្វើឱ្យចរន្តនៃការលក់ក្នុងវិស័យអចលនទ្រព្យមានកាន់តែច្រើនឡើង ដោយសារតែការបង់ពន្ធមានចំនួនដែលអាចទទួលយកបាន ដូច្នេះបរិបទនៅក្នុងការដោះដូរគឺមានកាន់តែច្រើន។

លោកបញ្ជាក់ថា ការអនុវត្តពន្ធលើចំណេញមូលធនគឺត្រូវបានអនុវត្តនៅតាមបណ្តាប្រទេសមួយចំនួនធំនៃតំបន់អាស៊ានដូចជា សុង្ហបុរី ម៉ាឡេស៊ីជាដើម។ ការអនុវត្តពន្ធនេះ នឹងមានផលជះឥទ្ធិពលតិចតួច ជាពិសេសពាក់ព័ន្ធទៅនឹងការដោះដូរចរន្តអចលនទ្រព្យដែលនឹងធ្វើឱ្យតម្លៃលក់មានការប្រែប្រួលច្រើនផងដែរ។

ដូចនេះ លោក ច្រឹក សុខ នីម បានសំណូមពរឱ្យរាជរដ្ឋាភិបាលកម្ពុជា ពន្យារកាលបរិច្ឆេទកំណត់ការដាក់ឱ្យអនុវត្តពន្ធលើចំណេញមូលធននេះឱ្យបានច្រើនឆ្នាំជាបន្តបន្ទាប់ទៀត ព្រោះការពន្យារនេះបានចូលរួមគាំទ្រវិស័យអចលនទ្រព្យនៅក្នុងទីផ្សារ ជាពិសេសអាចទាក់ទាញវិនិយោគិនបរទេសកាន់តែច្រើន។

គួរបញ្ជាក់ថា ពន្ធលើ ចំណេញមូលធននេះ គឺមាន អនុវត្ត លើការ លក់ អចនវត្ថុ ដោយអចលនវត្ថុ ដែលលក់បានត្រូវដកយក តម្លៃ ២០% នៃតម្លៃលក់នោះ មកគិតពន្ធ ២០%។ការសម្រេចនេះ អាចជាសញ្ញាល្អសម្រាប់ការលូតលាស់នៃវិស័យអចលនវត្ថុនៅកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង