Yearendyearend1140x150

កិច្ចប្រជុំត្រីភាគី៖អ៊ុយក្រែនប្រកាសមិចចុះចាញ់ ខណៈរុស្ស៊ីឱ្យអ៊ុយក្រែនបញ្ចប់បំណង់ចូលNATO

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កិច្ចប្រជុំត្រីភាគី រវាង រដ្ឋមន្រ្តីការបរទេសរុស្ស៊ី  ទួរគី និង អ៊ុយក្រែន នៅទីក្រុង Antalya របស់ប្រទេសទួរគី នៅថ្ងៃទី ១០ មីនា ឆ្នាំ២០២២។

ទួរគី៖ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី Sergey Lavrov និង រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនDmytro Kuleba នៅថ្ងៃទី១០ មីនានេះ បានជួបចរចាគ្នាជាលើកដំបូងនៅក្នុងប្រទេសទួរគី ក្រោមការសម្របសម្រួលពីរដ្ឋមន្រ្តីការបរទេសទួរគី។ការចរចាទ្វេភាគីរវាងរុស្ស៊ី និងអ៊ុយក្រែន បានខិតឡើងមួយកម្រិតទៀតក្រោយពីមន្ត្រីជំនាញទាំងពីរបានជួបគ្នា៣លើកមកហើយ។

មុនចូលដល់កិច្ចប្រជុំត្រីភាគី រដ្ឋមន្រ្តីការបរទេសរុស្ស៊ី និង អ៊ុយក្រែន មានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយរដ្ឋមន្រ្តីការបរទេសទួរគី។ហើយត្រូវបានគេមានក្តីទុកច្រើនក្នុងដោះស្រាយសង្គ្រាមនៅអ៊ុយក្រែនក្រោយពីមានជំនួបរវាងរដ្ឋមន្ត្រីការបរទេសទួរគី រុស្ស៊ី និងអ៊ុយក្រែន។

ចំពោះការពិភាក្សាគ្នាលោក Lavrov លោក Kuleba បានគូសបញ្ជាក់ពីប្រធានបទដូចជា៖ ការបង្កើតបទឈប់បាញ់ភ្លាមៗ ការកែលម្អស្ថានភាពមនុស្សធម៌នៅ Mariupol, Kharkiv, Sumy, Volnovakha និង ទីក្រុងផ្សេងទៀតរបស់អ៊ុយក្រែន ព្រមទាំងការដកកងទ័ពរុស្ស៊ីចេញពីទឹកដីនៃ អ៊ុយក្រែន។នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការ​បរទេស​អ៊ុយក្រែន។

ក្នុងសេចក្តីថ្លែងការណ៍នោះ បាន​បន្ថែម​ថា​៖ «​រដ្ឋមន្ត្រី​អ៊ុយក្រែន ​បាន​អំពាវនាវ​ឲ្យ​ទួរគី​បន្ត​ធ្វើ​ការ​ជាមួយ​ក្រុង​ម៉ូស្គូ​ ដើម្បី​បញ្ឈប់​ការ​បង្ហូរ​ឈាម​នៅ​អ៊ុយក្រែន»។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានបន្ទោសសមភាគីរុស្ស៊ីរបស់លោក Sergey Lavrov ដែលជាប្រធាននៃកិច្ចចរចាកម្រិតខ្ពស់គូបានលុកលុយប្រទេសរបស់ខ្លួន។លោកបានសច្ចាប្រណិធានថា ប្រទេសនេះ "នឹងមិនចុះចាញ់" ហើយបាននិយាយថា "ខ្ញុំចង់និយាយម្តងទៀតថា អ៊ុយក្រែនមិនបានចុះចាញ់ មិនចុះចាញ់ ហើយនឹងមិនចុះចាញ់ឡើយ"

លោក Lavrov បាននិយាយថា រុស្ស៊ីចង់បន្តការចរចាជាមួយអ៊ុយក្រែន និងថា "យើងនឹងចេញពីវិបត្តិនេះជាមួយនឹងទស្សនៈពិភពលោកថ្មី - ដោយគ្មានការបំភាន់អំពីលោកខាងលិច។ យើង​នឹង​ព្យាយាម​មិន​ដែល​ពឹង​ផ្អែក​លើ​លោក​ខាង​លិច​ទៀត​ទេ»

លោក Lavrov បានអះអាងថា ទីក្រុងមូស្គូទាមទារទាំងអស់របស់ខ្លួន រួមទាំងការឱ្យទីក្រុង Kyiv ប្រកាន់ជំហរអព្យាក្រឹត និងទម្លាក់សេចក្តីប្រាថ្នាចង់ចូលរួមជាមួយសម្ព័ន្ធមិត្តណាតូ ត្រូវតែបំពេញ ដើម្បីបញ្ចប់ការវាយប្រហាររបស់ខ្លួន។

គួរបញ្ជាក់ថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីត្រួសត្រាយផ្លូវសម្រាប់កិច្ចប្រជុំរវាងប្រធានាធិបតីរុស្ស៊ី និងអ៊ុយក្រែន ដែលនឹងត្រូវបានសម្របសម្រួលដោយប្រធានាធិបតីតួកគី។ជំនួបនេះ ត្រូវបានអ្នកជំនាញមើលឃើញថា ជា “ជំហានឆ្ពោះទៅមុខ” ហើយអាចបង្កើនទំនាក់ទំនងការទូតនៅកម្រិតខ្ពស់នៅទីក្រុងមូស្គូ។ជំហរ​មិន​ចុះសម្រុង​ដំបូង​របស់​វា​កំពុង​ផ្តល់​ផ្លូវ​បន្តិចម្តងៗ​ដល់​ជំហរ​ចរចា​ទោះបី​មិន​ទាន់​គ្រប់គ្រាន់​សម្រាប់​លទ្ធផល​ជាក់ស្តែង​ក៏ដោយ​៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង