Yearendyearend1140x150

ថៃដាក់ចេញនូវវិធានការការពារនូវការឡើងថ្លៃប្រេង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

បាងកក៖ គណៈកម្មាធិការគោលនយោបាយជាតិថាមពលថៃ (គ.ជ.ប) បានសម្រេចចិត្តដកកម្រិតនៃការខ្ចីប្រាក់របស់មូលនិធិប្រេងរដ្ឋ ដើម្បីអនុញ្ញាតឱ្យមានភាពបត់បែនក្នុងការគ្រប់គ្រង និងបានអនុម័តគោលការណ៍ណែនាំដើម្បីដោះស្រាយការឡើងថ្លៃប្រេងឥន្ធនៈ។ផែនការដើម្បីដោះស្រាយការឡើងថ្លៃថាមពល ហើយបានសម្រេចចិត្តដកដែនកំណត់នៃការខ្ចីប្រាក់ដែលបានកំណត់ចំនួន ៤០ពាន់លានបាត។

វិធានការដែលនឹងត្រូវដាក់ទៅគណៈរដ្ឋមន្ត្រីនៅសប្តាហ៍ក្រោយក៏នឹងតម្រូវឲ្យមានការធ្វើវិសោធនកម្មផ្លូវច្បាប់ដែរ។ បច្ចុប្បន្ន ច្បាប់គ្រប់គ្រងមូលនិធិប្រេងមិនអនុញ្ញាតឱ្យការគ្រប់គ្រងរបស់ខ្លួនស្វែងរកប្រាក់កម្ចីដែលមានតម្លៃលើសពី ៤០ ពាន់លានបាតទេ។ទោះបីកម្រិតការខ្ចីប្រាក់នឹងត្រូវដកចេញក៏ដោយ រដ្ឋាភិបាលនឹងព្យាយាមកំណត់កម្ចីមិនលើសពី ៤០ ពាន់លានបាតទេ ព្រោះវានឹងប៉ះពាល់ដល់សមាមាត្របំណុលសាធារណៈ» ដោយបន្ថែមថាវាអាស្រ័យលើស្ថានភាពក្នុងដៃ។

រដ្ឋាភិបាលអាចឧបត្ថម្ភធនប្រេងម៉ាស៊ូត និងរក្សាតម្លៃលក់រាយមិនឱ្យលើសពី ៣០ បាតក្នុងមួយលីត្រ ហើយ រដ្ឋាភិបាលនឹងកំណត់តម្លៃលក់រាយប្រេងម៉ាស៊ូតតាមដែលអាចធ្វើ ប្រទេសនេះត្រូវគិតគូរពីលទ្ធភាពដែលតម្លៃពិភពលោកឡើងដល់ ១៣០-១៨០ ដុល្លារក្នុងមួយបារ៉ែល។

ក្រសួងពាណិជ្ជកម្មថៃ អាចពិចារណាអនុញ្ញាតឱ្យប្រតិបត្តិករដំឡើងថ្លៃជី និងចំណីសត្វ ដោយសារតម្លៃផលិតកម្មកើនឡើង។ ដោយសាររុស្ស៊ីជាអ្នកផលិតជីគីមីដ៏សំខាន់ ហើយអ៊ុយក្រែនជាអ្នកនាំចេញស្រូវសាលីដ៏សំខាន់ តម្លៃនៃផលិតផលទាំងពីរនេះបានឡើងថ្លៃចាប់តាំងពីជម្លោះផ្ទុះឡើង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង