Yearendyearend1140x150
Img 0571

រដ្ឋមន្រ្តីការបរទេសរុស្ស៊ីនិងអ៊ុយក្រែននឹងជួបប្រជុំគ្នានៅប្រទេសទួរគី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
រដ្ឋមន្រ្តីការបរទេសរុស្ស៊ីនិងអ៊ុយក្រែននឹងជួបប្រជុំគ្នានៅប្រទេសទួរគី ប្រភពរូប៖ The Times of Israel

ទួរគី៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយកាលពីថ្ងៃពុធថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងអ៊ុយក្រែន នឹងជួបប្រជុំគ្នានៅខេត្ត Antalya ភាគខាងត្បូង នៃប្រទេសទួរគីនៅថ្ងៃព្រហស្បតិ៍ នៅខាងក្រៅវេទិកាការទូត Antalya

កិច្ចប្រជុំនេះ នឹងត្រូវធ្វើឡើងក្នុងទម្រង់ត្រីភាគី ដែលជាផ្នែកមួយនៃ "កិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លា" របស់ប្រទេសទួរគី ដើម្បីនាំភាគីទាំងពីរមកជាមួយគ្នា។ នេះបើយោងតាមរដ្ឋមន្ត្រីការបរទេសទួរគី Mevlut Cavusoglu ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានទៅដល់ទីក្រុង Antalya ហើយ។ យោងតាមព័ត៌មានពីស្ថានទូតអ៊ុយក្រែន ប្រចាំប្រទេសទួរគី កិច្ចប្រជុំនឹងធ្វើឡើងនៅម៉ោង ១១៖០០ ម៉ោងក្នុងស្រុក។

កិច្ចចរចាសន្តិភាពជុំទី៤ នឹងធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសទាំងពីរបានជួបគ្នានៅថ្ងៃសុក្រ នៅឯប្រទេសបេឡារុស្ស ជាមួយនឹងសមាជិកគណៈប្រតិភូដូចគ្នា។នេះបើតាមលោក Yury Voskresensky អ្នកនយោបាយបេឡារុស្ស បានប្រាប់អ្នកយកព័ត៌មាន China Media Group (CMG) កាលពីថ្ងៃពុធ។

គណៈប្រតិភូអ៊ុយក្រែន និងរុស្ស៊ីបា នបើកកិច្ចចរចាសន្តិភាពចំនួនបីលើកក្នុងប្រទេសបេឡារុស្ស ចាប់តាំងពីសប្តាហ៍មុនមក ទោះបីជាការចរចាបានបញ្ចប់ដោយមិនមានការរីកចម្រើនខ្លាំងក៏ដោយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង