Cc time
Cct850x100 1
Itt 0  web banner

រដ្ឋាភិបាលកម្ពុជាសម្រេចពន្យាពេលអនុវត្តពន្ធលើប្រាក់«ចំណេញមូលធន»២ឆ្នាំទៀត

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ការសាងសង់អគារនានានៅក្រុងព្រះសីហនុនាពេលកន្លងទៅ 

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យពន្យារកាលបរិច្ឆេទកំណត់ការដាក់ឱ្យអនុវត្តពន្ធលើចំណេញមូលធនរយៈពេល ០២ឆ្នាំទៀត ដោយកំណត់យកថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ជាកាលបរិច្ឆេទនៃការអនុវត្តពន្ធនេះ។នេះបើតាមសេចក្ដីប្រកាសព័ត៌មានមួយរបស់អគ្គនាយកដ្ឋានពន្ធដារ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ការសម្រេចនេះ ក្នុងគោលដៅចូលរួមអនុវត្ត “ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវី៥-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ របស់រាជរដ្ឋាភិបាល ដើម្បីជំរុញការវិនិយោគ។

គួរបញ្ជាក់ថា ពន្ធលើ ចំណេញមូលធននេះ គឺមាន អនុវត្ត លើការ លក់ អចនវត្ថុ ដោយអចលនវត្ថុ ដែលលក់បានត្រូវដកយក តម្លៃ ២០% នៃតម្លៃលក់នោះ មកគិតពន្ធ ២០%។ការសម្រេចនេះ អាចជាសញ្ញាល្អសម្រាប់ការលូតលាស់នៃវិស័យអចលនវត្ថុនៅកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង