Yearendyearend1140x150

ចិននឹងអនុម័តសេចក្តីព្រៀង«ក្រមរដ្ឋប្បវេណី»ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ ក្នុងមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិនដែលជិតនឹងបើកធ្វើនាពេលដ៏ខ្លីខាងមុខ សភាតំណាងប្រជាជនទូទាំងប្រទេសចិនដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់ប្រទេសចិននឹងពិនិត្យពិភាក្សាអំពីសេចក្តីព្រាងក្រមរដ្ឋប្បវេណី ប្រព័ន្ធច្បាប់រដ្ឋប្បវេណីប្រទេសចិននឹងឈានចូលយុគសម័យថ្មីមួយ។ ក្រមរដ្ឋប្បវេណីនឹងក្លាយជាច្បាប់ទី១របស់ចិនដែលដាក់ឈ្មោះជាក្រម ចាប់ពីប្រទេសចិនថ្មីបានបង្កើតឡើងមក ហើយក៏ជាច្បាប់មួយដែលមានមាត្រាច្រើនជាងគេក្នុងចំណោមច្បាប់របស់ប្រទេសចិនផងដែរដែលនឹងក្លាយជាច្បាប់ការពារសិទ្ធិនិងផលប្រយោជន៍គ្រប់ជ្រុងជ្រោយរបស់ប្រជាពលរដ្ឋចិន។

ក្នុងសេចក្តីព្រាងច្បាប់នៃក្រមរដ្ឋប្បវេណីមានការកំណត់ជាច្រើនអំពីការការពារបុគ្គលរដ្ឋប្បវេណីឱ្យទទួលបានសិទ្ធិនិងផលប្រយោជន៍គ្រប់គ្រាន់ផ្នែករដ្ឋប្បវេណី ឧទាហរណ៍ដូចជាបន្ថែមមាត្រាអំពីការគាំពារព័ត៌មានបុគ្គល បង្កើនកម្លាំងការពារទ្រព្យសម្បត្តិសប្បនិម្មិតតាមបណ្តាញអ៊ីនធើណេត និងកំណត់ជាក់លាក់ហាមមិនឱ្យផ្តល់ឥណទានការប្រាក់ខ្ពស់ ជាដើម។

តាមការឧទ្ទេសនាមឱ្យដឹងថា សេចក្តីព្រាងច្បាប់នៃក្រមរដ្ឋប្បវេណីបានផ្សព្វផ្សាយជាសាធារណៈតាមបណ្តាញអ៊ីនធើណេតចំនួន១០លើកជាបន្តបន្ទាប់ដើម្បីសុំមតិយោបល់ពីគ្រប់មជ្ឈដ្ឋានក្នុងសង្គម មានមនុស្សលើសពី៤២ម៉ឺននាក់បានចូលរួមការផ្តល់មតិយោបល់ ដល់ទៅ១លានមតិ។នេះបើយោងតាមការចុះផ្សាយរបស់វិទ្យុមិត្តភាពកម្ពុជា-ចិន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង