Yearendyearend1140x150
Img 0571

ការចរចាជុំទី៣រវាង រុស្ស៊ី-អ៊ុយក្រែន គ្មានលទ្ធផល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

អ៊ុយក្រែន៖ ការចរចាសន្តិភាពជុំទី៣នៃសមភាគីនៃប្រទេសរុស្ស៊ី និង អ៊ុយក្រែន បានបិទបញ្ចប់ជាផ្លូវការកាលពីថ្ងៃទី ៧ មីនា។តែកិច្ចចរចានោះមិនមានលទ្ធផលជាដុំកំភួននោះទេ។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋមន្ត្រីចិន CCTV ចេញផ្សាយនៅថ្ងៃនេះ។

សមាជិកនៃគណៈប្រតិភូអ៊ុយក្រែន បាននិយាយថា ជុំទីបីនៃកិច្ចចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន គ្មានលទ្ធផលជាដុំកំភួនឡើយ ដោយភាគីទាំងពីរ បានពិគ្រោះដ៏ស៊ីជម្រៅនឹងបន្តលើបញ្ហារួមទាំងបទឈប់បាញ់ និង ការធានាសន្តិសុខនៅថ្ងៃខាងមុខ។

កិច្ចពិភាក្សាជុំទី៣ បើបានធ្វើឡើងរយៈពេលប្រហែលបីម៉ោង បានបរាជ័យក្នុងការស្វែងរកដំណោះស្រាយសន្តិភាពនៅក្នុងប្រទេសអ៊ុយក្រែន។លទ្ធផលមានភាព វិជ្ជមានតិចតួច ក្នុងការធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូននៃច្រករបៀងមនុស្សធម៌ដែលនឹងជួយធានាបាននូវជំនួយប្រកបដោយប្រសិទ្ធភាពដល់ប្រជាជន។

ចំណែកភាគីរុស្ស៊ី មានក្តីសង្ឃឹមថា ច្រករបៀងមនុស្សធម៌នឹងចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃអង្គារ ហើយអ៊ុយក្រែនបានសន្យារបស់ខ្លួនលើបញ្ហានេះ។លោក Vladimir Medinsky ប្រធានគណៈប្រតិភូរុស្ស៊ី បាននិយាយថាប្រទេសរុស្ស៊ីមិនទទួលបានអ្វីដែលខ្លួនរំពឹងទុកនៃកិច្ចចរចា Brest ជាមួយអ៊ុយក្រែននោះទេ។

ចំពោះការចរចាជុំទី៣នេះ ប្រទេសរុស្ស៊ីមានបំណង ជម្លៀសប្រជាជនស៊ីវិលតាមរយៈបណ្តាញជំនួយមនុស្សធម៌ឱ្យបានឆាប់តាមដែលអាចធ្វើ។ភាគីទាំងពីនឹងមានកិច្ចចរចាលើកទីបួននឹងប្រព្រឹត្តទៅនៅក្នុងប្រទេសបេឡារុស្សនាពេលខាងមុខ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង