Yearendyearend1140x150
Img 0571

ថ្នាំ និងបរិក្ខាពេទ្យ៣៦តោនបានដឹកដល់ទីក្រុងLviv អ៊ុយក្រែនត្រៀមចែក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

អ៊ុយក្រែន៖ កញ្ចប់ផ្គត់ផ្គង់សុខភាពដំបូងដែលផ្តល់ដោយអង្គការសុខភាពពិភពលោក (WHO) សម្រាប់អ៊ុយក្រែន បានមកដល់ទីក្រុង Lviv ភាគខាងលិច ហើយរួចរាល់សម្រាប់ការចែកចាយ។នេះបើយោងតាមអ្នកនាំពាក្យ WHO លោក Tarik Jarasevic ។

ឃ្លាំងមួយនៅជាយក្រុង ជំនួយផ្នែកសុខភាពរបស់អង្គការសុខភាពពិភពលោក បានមកដល់ រួមទាំងការផ្គត់ផ្គង់ផ្នែកមធ្យមសម្រាប់ព្យាបាលអ្នករបួស និង ថ្នាំសំខាន់ៗសម្រាប់ជំងឺផ្សេងទៀត បានត្រៀមរួចរាល់សម្រាប់ការចែកចាយ។គ្រឿងបរិក្ខារពេទ្យWHOសង្ឃឹមថា នឹងអាចដឹកជញ្ជូនដល់មូលដ្ឋានសុខាភិបាលទូទាំងប្រទេស។ 

បើតាមWHO សម្ភារៈវេជ្ជសាស្ត្រមានចំនួន ៣៦ តោន ដែលជាតម្រូវការចម្បងសម្រាប់ព្យាបាលអ្នករបួស មនុស្ស​ម្នា និង​ធ្វើ​ការ​វះ​កាត់ ហើយ​ក៏​មាន​ថ្នាំ​សំខាន់​មួយ​ចំនួន​សម្រាប់​ជំងឺ​ប្រភេទ​ផ្សេង​ទៀត។បច្ចុប្បន្ន WHO កំពុងពិភាក្សាជាមួយក្រសួងសុខាភិបាលអ៊ុយក្រែន ដើម្បីកំណត់តម្រូវការពិតប្រាកដ ដើម្បីឱ្យមានការចែកចាយតាមគោលដៅបន្ថែមទៀត ក្នុងរយៈពេលប៉ុន្មានថ្ងៃ និង សប្តាហ៍ខាងមុខ។

WHO កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយការិយាល័យរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន និង ប្រទេសជិតខាង រួមជាមួយនឹងដៃគូសុខភាព ដើម្បីឆ្លើយតបយ៉ាងឆាប់រហ័ស ចំពោះភាពអាសន្ននៅក្នុងប្រទេសអ៊ុយក្រែន និង កាត់បន្ថយការរំខានដល់ការផ្តល់សេវាសុខភាពសំខាន់ៗ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង