Yearendyearend1140x150

លោកពូទីន៖ ប្រតិបត្តិការយោធានឹងបញ្ឈប់ នៅពេលអ៊ុយក្រែនធ្វើតាមការទាមទាររបស់រុស្ស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ប្រភពរូប៖ The Guardian 

មូស្គូ៖ លោក ពូទីន បាននិយាយកាលពីថ្ងៃអាទិត្យថា ការបញ្ឈប់ប្រតិបត្តិការយោធារបស់រុស្ស៊ី នឹងអាចធ្វើទៅបានលុះត្រាតែអ៊ុយក្រែនឈប់ប្រយុទ្ធ និងបំពេញតាមការទាមទាររបស់ភាគីរុស្ស៊ី។ ការថ្លែងនេះបានធ្វើឡើងនៅពេល ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan និងប្រធានាធិបតីបារាំង លោក Emmanuel Macron រៀងៗខ្លួន ដើម្បីពិភាក្សាអំពីស្ថានភាពនៅអ៊ុយក្រែន។

ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីទួរគី លោក ពូទីន បានជូនដំណឹងដល់លោក Erdogan អំពីស្ថានភាពបច្ចុប្បន្ននៃប្រតិបត្តិការយោធាពិសេស ហើយបានពន្យល់យ៉ាងលម្អិតអំពីគោលដៅ និងគោលបំណងសំខាន់ៗរបស់ប្រតិបត្តិការ នេះបើយោងតាមវិមានក្រឹមឡាំង។

ប្រធានាធិបតីរុស្ស៊ីក៏បានសម្តែងក្តីសង្ឃឹមថា ក្នុងអំឡុងពេលនៃការចរចាបន្ទាប់ដែលបានគ្រោងទុក តំណាងនៃប្រទេសអ៊ុយក្រែននឹងចាត់វិធានការប្រកបដោយភាពស្ថាបនាបន្ថែមទៀត។ រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសន្ទនាជាមួយអាជ្ញាធរអ៊ុយក្រែន និងដៃគូបរទេស ដើម្បីដោះស្រាយជម្លោះ ហើយការប៉ុនប៉ងណាមួយរបស់អ៊ុយក្រែនក្នុងការពន្យារពេលដំណើរការចរចានឹងគ្មានប្រយោជន៍។

នៅថ្ងៃនោះ លោកពូទីនក៏បានសន្ទនាតាមទូរស័ព្ទជាមួយលោក Macron ដើម្បីពិភាក្សាអំពីស្ថានភាពនៅអ៊ុយក្រែនផងដែរ។ បើតាមវិមានក្រឹមឡាំងបាននិយាយថា "លោកពូទីនបានជូនដំណឹងដល់លោក Macron យ៉ាងលម្អិតអំពីការបង្កហេតុ នៅក្នុងតំបន់នៃរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដោយមានការចូលរួមពីក្រុមអ៊ុយក្រែនក្នុងការបំផ្លិចបំផ្លាញ។

វិមានក្រឹមឡាំងបានសង្កត់ធ្ងន់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ថា ការប៉ុនប៉ងបន្ទោសយោធារុស្ស៊ីចំពោះឧប្បត្តិហេតុនេះ គឺជាផ្នែកមួយនៃយុទ្ធនាការឃោសនាបំផ្លើស ដោយសុវត្ថិភាពរបស់រោងចក្រនុយក្លេអ៊ែរត្រូវបានការពារយ៉ាងល្អ។

លោក Putin បាននិយាយថា រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia និង Chernobyl ឥឡូវនេះស្ថិតនៅក្រោមការការពារប្រកបដោយប្រសិទ្ធភាពដោយកងទ័ពរុស្ស៊ី ដើម្បីកំចាត់ការញុះញង់ និងការបំផ្លិចបំផ្លាញដោយពួក Neo-Nazis និងភេរវករអ៊ុយក្រែន។

ពាក់ព័ន្ធនឹងការចរចាររុស្ស៊ី-អ៊ុយក្រែន លោកពូទីនបាននិយាយថា រុស្ស៊ីនឹងបន្តការសន្ទនាក្នុងលក្ខខណ្ឌដែលអ៊ុយក្រែនបំពេញការទាមទាររបស់រុស្ស៊ីដោយគ្មានលក្ខខណ្ឌ។ លោកពូទីនក៏បានស្នើឱ្យលោក Macron ជំរុញអាជ្ញាធរអ៊ុយក្រែនឱ្យគោរពតាមបទដ្ឋាននៃច្បាប់មនុស្សធម៌អន្តរជាតិ៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង