Yearendyearend1140x150

សម្តេច ហ៊ុន សែនមិនអាចចូលរួមប្រជុំអាស៊ាន-អាម៉េរិកនៅកំឡុងខែឧសភា និងមិថុនា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន

ត្បូងឃ្មុំ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន បានប្រកាសពីការមិនអាចអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អាម៉េរិក បានទេនៅក្នុងកំឡុងខែឧសភា និងពាក់កណ្តាលខែមិថុនា ឆ្នាំ២០២២នេះ។ការប្រកាសរបស់សម្តេច ហ៊ុន សែនយ៉ាងដូច្នេះ ធ្វើឡើងក្នុងពេលសម្តេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ដែលជាមន្ទីរពេទ្យដ៏ទំនើបលើដីជនបទ។

សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រធានាធិបតីអាម៉េរិកលោក ចូបៃឌិននឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលពិសេសអាមេ៉រិក-អាស៊ាន នៅទីក្រុងវ៉ាស៊ីនតោន នៅចុងខែមីនា ឆ្នាំ២០២២ខាងមុខនេះ។ប៉ុន្តែគម្រោងប្រជុំនេះកំពុងមានភាពមិនច្បាស់លាស់ដោយសារភាពមិនចុះសម្រុងគ្នារវាងសមាជិកអាស៊ាន ដោយមេដឹកនាំនៃប្រទេសសមាជិកអាស៊ានមួយចំនួនសុំលើកពេលប្រជុំ។

បើតាមសម្តេច ហ៊ុន សែន ប្រសិនបើកិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិកនៅតែបន្តអូសបន្លាយរហូតដល់ខែ៥ (ឧសភា) និងពាក់កណ្តាលខែ៦ (មិថុនា) សម្តេច ហ៊ុន សែន មិនអាចចេញប្រជុំនៅក្រៅប្រទេសបានទេ ដោយសារកម្ពុជាត្រូវរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់។ដូច្នេះនាយករដ្ឋមន្ត្រីមិនអាចចាកចេញពីប្រទេសបានទេ។

ប្រធានាធិបតីអាម៉េរិកលោក ចូបៃឌិននឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលពិសេសអាមេ៉រិក-អាស៊ាន នៅទីក្រុងវ៉ាស៊ីនតោន នៅចុងខែមីនា ឆ្នាំ២០២២ខាងមុខនេះ ដែលជាឱកាសសម្រាប់សហរដ្ឋអាមេ៉រិក ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះអាស៊ាន និង ដើម្បីរំលឹកខួបលើកទី ៤៥ នៃទំនាក់ទំនងអាម៉េរិក-អាស៊ាន។នេះបើយោងតាមសេចក្តីប្រកាសរបស់សេតវិមាន នៅថ្ងៃទី ២៨ កុម្ភៈ។

អ្នកនាំពាក្យសេតវិមានលោក Pasaki បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "អាទិភាពរបស់រដ្ឋបាល Biden-Harris គឺដើម្បីក្លាយជាដៃគូដ៏រឹងមាំ គួរឱ្យទុកចិត្ត និងពង្រឹងភាពរឹងមាំ និងឯកភាពរបស់អាស៊ាន ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនៃពេលវេលារបស់យើង"។

ប្រធានាធិបតីអាម៉េរិក លោកចូបៃឌិន ធ្លាប់បានចូលរួមក្នុងកិច្ចប្រជុំកំពូលនៅខែតុលា ឆ្នាំ២០២១ ជាកន្លែងដែលលោកបានប្រកាសផ្តល់ថវិកាជាង១០០ លានដុល្លារក្នុងការចំណាយថ្មីរបស់សហរដ្ឋអាម៉េរិកនៅក្នុងបណ្តាប្រទេសអាស៊ានលើកម្មវិធីសុខភាព គំនិតផ្តួចផ្តើមអាកាសធាតុថ្មី កម្មវិធីដើម្បីជួយដល់ការស្តារសេដ្ឋកិច្ចពីជំងឺរាតត្បាត និងកម្មវិធីអប់រំ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង