Yearendyearend1140x150

អាម៉េរិកប្រកាសការពារតែ«សម្ព័ន្ធមិត្តអង្គការណាតូ»តែអ៊ុយក្រែនផ្តល់ជំនួនមនុស្សធម៌

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ខាងឆ្វេង រដ្ឋមន្ត្រីការបរទេសប៉ូឡូញ Zbigniew Rau និងស្តាំ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken

អ៊ុយក្រែន៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken នៅថ្ងៃទី ៥ មីនា បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសប៉ូឡូញ Zbigniew Rau ក្នុងទីក្រុង Rzeszow នៅតាមព្រំដែនជាមួយអ៊ុយក្រែន។ Blinken បានឆ្លងព្រំដែនចូលអ៊ុយក្រែន ដើម្បីជួបរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Dymtro Kuleba ផងដែរ។

លោក Blinken បានបញ្ជាក់ជាថ្មីក្នុងសន្និសីទសារព័ត៌មានថា សហរដ្ឋអាម៉េរិក «នឹងការពារទឹកដីនៃសមាជិករបស់អង្គការណាតូ» ហើយបានប្រកាសថា រដ្ឋបាលលោក Biden កំពុងរៀបចំបែងចែកជំនួយមនុស្សធម៌បន្ថែមចំនួន ២.៧៥ ពាន់លានដុល្លារ សម្រាប់ជនភៀសខ្លួនអ៊ុយក្រែន។

Blinken ក៏បានសរសើរប៉ូឡូញសម្រាប់ការជួយជនជាតិអ៊ុយក្រែនរាប់សែននាក់ដែលបានភៀសខ្លួនចេញពីប្រទេសកំណើតរបស់ពួកគេដោយនិយាយថា "ប្រជាជនប៉ូឡូញដឹងថាវាមានសារៈសំខាន់ប៉ុណ្ណាដើម្បីការពារសេរីភាព" ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង