Cc time
Cct850x100 1
Itt 0  web banner

ជប៉ុនផ្តល់ជំនួយជាង២៦ម៉ឺនដុល្លារដល់កម្ពុជា ក្នុងគម្រោងសន្តិសុខមនុស្សជាតិ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ២៦៤,០៨៦ ដុល្លារអាមេរិក ក្រោមជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ គូសាណូណិ សម្រាប់ការដំឡើងឧបករណ៍សិប្បនិម្មិត រណប និងព្យាបាលដោយចលនា នៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តក្រចេះ ការសាងសង់ឡើងវិញស្ថានីយផលិតទឹកស្អាតខ្នាតតូចនៅក្នុងឃុំចំនួន៨ ក្នុងខេត្តចំនួន៤ និងការផ្តល់ឧបករណ៍ផ្គត់ផ្គង់ទឹកស្អាតនៅសាលារៀនក្តីសង្ឃឹមកាណាន ក្នុងខេត្តកំពង់ឆ្នាំង។ 

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និង អ្នកតំណាងមកពីអង្គភាពទាំងបី បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ ហើយឯកឧត្តមបានថ្លែងអំណរគុណដល់ស្ថាប័នទាំងបីដែលបានចូលរួមក្នុងគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលជប៉ុន។ 

ខណៈដែលគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការខ្នាតធំ ដូចជាកំពង់ផែក្រុងព្រះសីហនុ ផ្លូវជាតិលេខ៥ និងប្រាក់កម្ចីយ៉េនសម្រាប់ការឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ១៩ ជារឿយៗត្រូវបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយនានា វានៅតែជាអាទិភាពមួយសម្រាប់រដ្ឋាភិបាលជប៉ុនក្នុងការធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីចូលរួមចំណែកកែលម្អគុណភាពជីវិតនៅតាមបណ្តាខេត្តនានា៕


Khcct banner

អត្ថបទទាក់ទង