Cc time
Cct850x100 1
Itt 0  web banner

រុស្ស៊ីនិងអាមេរិកបើកបណ្តាញទូរស័ព្ទបន្ទាន់យោធាថ្មីដើម្បីការពារការវិនិច្ឆ័យខុស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី​ ម៉ាលីង
/
រុស្ស៊ីនិងអាមេរិកបើកបណ្តាញទូរស័ព្ទបន្ទាន់យោធាថ្មីដើម្បីការពារការវិនិច្ឆ័យខុស ប្រភពរូប៖ ស៊ីនហួរ 

អាមេរិក៖ មន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិក បានបញ្ជាក់កាលពីថ្ងៃទី៣ ខែមីនាថា បណ្តាញទូរស័ព្ទបន្ទាន់យោធាថ្មីមួយ ត្រូវបានបើករវាងមន្ទីរបញ្ជកោន និងក្រសួងការពារជាតិរុស្ស៊ី ក្នុងករណីមានការវិនិច្ឆ័យខុស ឬការប៉ះទង្គិចដោយចៃដន្យ ចំពេលមានភាពតានតឹងក្នុងប្រទេសអ៊ុយក្រែន។

មន្ត្រីជាន់ខ្ពស់មន្ទីរបញ្ចកោណ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់រ៉យទ័រថា "ក្រសួងការពារជាតិអាមេរិក និងក្រសួងការពារជាតិរុស្ស៊ី បានបើកបណ្តាញទំនាក់ទំនងបន្ទាន់ ដើម្បី កាត់បន្ថយជម្លោះកាលពីថ្ងៃទី ១ ខែមីនា ក្នុងគោលបំណងទប់ស្កាត់ការវិនិច្ឆ័យខុស និងការពារផ្នែកយោធា ព្រឹត្តិការណ៍ និងស្ថានភាពជម្លោះឱ្យប្រសើរឡើង" ។

អ្នកនាំពាក្យក្រសួងការពារជាតិលោក John Kirby បាននិយាយនៅថ្ងៃទី ២ ថា នៅក្រោមស្ថានភាពតានតឹងនាពេលបច្ចុប្បន្ននេះ ទាំងសហរដ្ឋអាមេរិកនិងរុស្ស៊ី គួរតែយកចិត្តទុកដាក់ចំពោះហានិភ័យនៃការគណនាខុស ហើយចាត់វិធានការដើម្បីកាត់បន្ថយហានិភ័យបែបនេះ។

ក្នុងអំឡុងសង្រ្គាមស៊ីវិលស៊ីរី បណ្តាញទំនាក់ទំនងយោធាស្រដៀងគ្នានេះត្រូវបានបង្កើតឡើងរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក។

ចាប់តាំងពីមានការកើនឡើងនៃស្ថានការណ៍នៅអ៊ុយក្រែនកាលពីចុងខែកុម្ភៈមក សហរដ្ឋអាមេរិកបានប្រកាសជាសាធារណៈថា ខ្លួននឹងមិនបញ្ជូនទាហានទៅអ៊ុយក្រែនទេ ប៉ុន្តែបានផ្តល់អាវុធ និងឧបករណ៍ និងជំនួយដ៏ច្រើនដល់អ៊ុយក្រែន ព្រមទាំងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើរុស្ស៊ី។

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov បាននិយាយក្នុងកម្មវិធីទូរទស្សន៍កាលពីថ្ងៃទី៣ ថា រុស្ស៊ី និងសហរដ្ឋអាមេរិកនៅតែរក្សាបណ្តាញទំនាក់ទំនង៕

Khcct banner

អត្ថបទទាក់ទង