Yearendyearend1140x150
Img 0571

ស្ថាបនិកវេបសាយGrayzone៖អាមេរិកទម្លាក់កំហុសឱ្យចិនដើម្បីច្រានចោលទំនួលខុសត្រូវរបស់ខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

អាមេរិក៖ ស្ថាបនិក នៃវេបសាយ Grayzone បានលើកឡើងថា រដ្ឋាភិបាលអាមេរិកមិនអើពើនឹងព័ត៌មានអំពីជំងឺកូវីដ១៩ដែលប្រទេសចិនបានជូនដំណឹងនោះទេដែលបានបណ្តាលឱ្យការឆ្លងរាលដាលនៃជំងឺកូវីដ១៩មានសភាពយ៉ាងធ្ងន់ធ្ងរដូចបច្ចុប្បន្ន ។ នេះបើតាមកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានតាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី១០ខែឧសភា។

លោកMax Blumenthalស្ថាបនិកនៃវេបសាយ«Grayzone» ដែលជាវេបសាយផ្សព្វផ្សាយដំណឹងបែបស៊ើបអង្កេតរបស់អាមេរិក បានថ្លែងយ៉ាងដូច្នេះថា ទង្វើរបស់អាមេរិកដែលទម្លាក់កំហុសទៅឱ្យប្រទេសចិនបន្ទាប់ពីសភាពការណ៍ជំងឺឆ្លងមានភាពកាន់តែអាប់អួរទៅៗ គឺកាន់តែគ្មានប្រយោជន៍អ្វីទាល់តែសោះ។

លោកបន្តថា បច្ចុប្បន្ន អាមេរិកបានផ្តាច់ឯកតោភាគីនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្រ្តជាមួយប្រទេសចិន ដោយឡែកអាមេរិកត្រូវការដោះស្រាយជាបន្ទាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ ដោយរដ្ឋាភិបាលអាមេរិកគួរតែអញ្ជើញអ្នកជំនាញវេជ្ជសាស្រ្តចិន ដើម្បីចែករំលែកបទពិសោធន៍ទប់ទល់នឹងជំងឺឆ្លងដល់បុគ្គលិកពេទ្យអាមេរិក ។

ស្ថាបនិករូបនេះ បញ្ជាក់ទៀតថា ពេលរកឃើញថាសភាពការណ៍ជំងឺឆ្លងនៃប្រទេសខ្លួនមិនអាចគ្រប់គ្រងបាន រដ្ឋាភិបាលអាមេរិកក៏ចាប់ផ្តើមច្រានចោលទំនួលខុសត្រូវ នៅក្រោមការជំរុញរបស់រដ្ឋាភិបាលលោកត្រាំ ធ្លាប់ពោលពាក្យថា វីរុសកូវីដ១៩បានកើតចេញពីបន្ទប់ពិសោធន៍មួយនៅចិន។ ដោយពាក្យសម្តីនេះត្រូវបានបដិសេធ ដោយអ្នកវិទ្យាសាស្រ្តនៃបណ្តាប្រទេសនានាលើពិភពលោក ក្នុងនោះបូករួមទាំងលោកវេជ្ជបណ្ឌិតFauciសមាជិកសំខាន់នៃក្រុមការងារទប់ទល់វីរុសកូវីដ១៩នៃសេតវិមានអាមេរិកផងដែរ ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: អាមេរិក-ចិន​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង