Cc time
Cct850x100 1
Itt 0  web banner

ចិននឹងបន្តទំនាក់ទំនងពាណិជ្ជកម្មជាមួយរុស្ស៊ីទោះបីជាមានការដាក់ទណ្ឌកម្មពីអន្តរជាតិ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី​ ម៉ាលីង
/
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin ប្រភពរូប៖ ស៊ីស៊ីធីវី

ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយកាលពីថ្ងៃអង្គារ ក្នុងអំឡុងសន្និសីទសារព័ត៌មានជាទៀងទាត់ថា ប្រទេសចិននឹងរក្សាទំនាក់ទំនងពាណិជ្ជកម្មធម្មតាជាមួយរុស្ស៊ី ទោះបីជាមានការដាក់ទណ្ឌកម្មពីអន្តរជាតិក៏ដោយ។

លោកបានបន្តថា «ចិន និងរុស្ស៊ីនឹងបន្តអនុវត្តកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មធម្មតាតាមស្មារតីនៃការគោរពគ្នាទៅវិញទៅមក សមភាព និងផលប្រយោជន៍ទៅវិញទៅមក»។ ដោយជំហររបស់ចិនគឺប្រឆាំងរាល់ទណ្ឌកម្មឯកតោភាគីពោលគឺការ "ដាក់ដោយខុសច្បាប់" ដោយចិនជឿថា "ទណ្ឌកម្មមិនមែនជាដំណោះស្រាយដ៏មានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហា"ឡើយ។

ក្នុងសន្និសីទកាសែតនោះ អ្នកនាំពាក្យក៏បានបញ្ជាក់ថា ជំហររបស់ចិនចំពោះជម្លោះនៅអ៊ុយក្រែនមិនមានការផ្លាស់ប្តូរទេ។ ឆ្លើយតបទៅនឹងសំណួរអំពីជំនួយមនុស្សធម៌ លោកបាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេចដើម្បីដើរតួនាទីស្ថាបនាក្នុងការបន្ធូរបន្ថយស្ថានការណ៍នៅអ៊ុយក្រែន។

ថ្លែងកាលពីថ្ងៃចន្ទ ក្នុងសម័យប្រជុំបន្ទាន់របស់អង្គការសហប្រជាជាតិ តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន លោក Zhang Jun បាននិយាយផងដែរថា អាចដោះស្រាយជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន តាមរយៈការសន្ទនា និងការចរចាដោយផ្ទាល់។

កាលពីដើមឆ្នាំ ២០២២ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគីចិនលោក Xi Jinping បានចេញសេចក្តីប្រកាសរួមមួយដោយអំពាវនាវឱ្យបញ្ឈប់ការពង្រីកអង្គការណាតូ ដែលទីក្រុងមូស្គូបានប្រឆាំង និងបានព្យាយាមកាត់បន្ថយតាមរយៈការទទួលបានការធានាសន្តិសុខពីប្លុកយោធាដឹកនាំដោយសហរដ្ឋអាមេរិក។

រុស្ស៊ីបានបើកការវាយប្រហារលើអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុនដោយអះអាងថា ខ្លួនត្រូវតែប្រើកម្លាំងដើម្បីបញ្ឈប់ការវាយប្រហាររបស់អ៊ុយក្រែន ដើម្បីការពារតំបន់តំបន់បែកខ្លួនចេញគឺ Donetsk និង Lugansk និងដើម្បីរំសាយកងទ័ព។ ទង្វើនេះបានធ្វើឲ្យទីក្រុងគៀវ និងបណ្តាប្រទេសលោកខាងលិច ថ្កោលទោសរុស្ស៊ីចំពោះការប្រព្រឹត្តទង្វើឈ្លានពានលើអ៊ុយក្រែន។ហើយការដាក់ទណ្ឌកម្មរប់សលោកខាងលិច ដែលដាក់ប្រឆាំងនឹងទីក្រុងម៉ូស្គូក្នុងការសងសឹក គឺមានបំណងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់រុស្ស៊ីយ៉ាងធ្ងន់ធ្ងរ៕

Khcct banner

អត្ថបទទាក់ទង