Cc time
Cct850x100 1
Itt 0  web banner

ក្រសួងការពារជាតិរុស្ស៊ីប្រកាសពីការស្លាប់និងរបួសរបស់ទាហានរុស្ស៊ីនិងអ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី​ ម៉ាលីង
/

ក្រសួងការពារជាតិរុស្ស៊ីប្រកាសពីការស្លាប់និងរបួសរបស់ទាហានរុស្ស៊ីនិងអ៊ុយក្រែន ប្រភពរូប៖ The Times  of Israel

រុស្ស៊ី៖ យោងតាមរបាយការណ៍ ដែលចេញផ្សាយដោយអ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Konashenkov នៅល្ងាចថ្ងៃទី២ បានឲ្យដឹងថា ក្នុងប្រតិបត្តិការយោធាពិសេសនេះ ទាហានរុស្ស៊ីចំនួន ៤៩៨ នាក់បានស្លាប់ ហើយចំនួនទាហានអ៊ុយក្រែន ត្រូវបានសម្លាប់ក្នុងសង្រ្គាមនេះមានជាង ២៨៧០នាក់។

យោងតាមព័ត៌មានដែលចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងការពារជាតិរុស្ស៊ី លោក Konashenkov បាននិយាយថា នៅក្នុងប្រតិបត្តិការយោធាពិសេសនេះ ចំនួនទាហានរុស្ស៊ីដែលរងរបួសមានចំនួន ១,៥៩៧ នាក់ ហើយចំនួនអ្នកប្រយុទ្ធអ៊ុយក្រែនមានប្រហែល ៣,៧០០ ដែលបានរងរបួស។ យោងទៅតាមតួលេខដែលត្រូវបានបញ្ជាក់រហូតមកដល់ពេលនេះ ចំនួនទាហានអ៊ុយក្រែនដែលត្រូវបានចាប់ខ្លួនមានចំនួន ៥៧២ នាក់ ។

លោក Konashenkov បានបញ្ជាក់ថា គិតត្រឹមពេលនេះ កងទ័ពរុស្ស៊ីបានបំផ្លាញគោលដៅចំនួន ១,៥៣៣ នៅក្នុងហេដ្ឋារចនាសម្ព័ន្ធយោធារបស់ប្រទេសអ៊ុយក្រែន រួមទាំងប៉ុស្តិ៍បញ្ជាការ និងមជ្ឈមណ្ឌលទំនាក់ទំនងចំនួន ៥៤ ប្រព័ន្ធមីស៊ីលការពារដែនអាកាសចំនួន ៣៩ និងស្ថានីយរ៉ាដាចំនួន ៥២ ។

កងទ័ពរុស្ស៊ីក៏បានបំផ្លាញយន្តហោះអ៊ុយក្រែន ៦០ គ្រឿង និងយន្តហោះគ្មានមនុស្សបើកចំនួន ៤៧ គ្រឿង រថក្រោះ ៤៨៤ គ្រឿង និងរថពាសដែកផ្សេងទៀត គ្រាប់រ៉ុក្កែតចំនួន ៦៣ គ្រឿង កាំភ្លើងធំ និងរថពាសដែក ចំនួន ២១៧ គ្រឿង និងរថយន្តពិសេសយោធាចំនួន ៣៣៦ គ្រឿង។

អនុរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន Mariar បានបង្ហោះនៅលើបណ្តាញសង្គមកាលពីថ្ងៃទី ២៨ ខែកុម្ភៈថា ចាប់ពីថ្ងៃទី ២៤ ខែកុម្ភៈដល់ម៉ោង ៦ ព្រឹក ថ្ងៃទី ២៨ ខែកុម្ភៈ កងទ័ពអ៊ុយក្រែនបានសម្លាប់ និងធ្វើឲ្យទាហានរុស្ស៊ីរងរបួស ៥,៣០០ នាក់ និងបានបាញ់ទម្លាក់យន្តហោះរុស្ស៊ី ២៩ គ្រឿង និងឧទ្ធម្ភាគចក្រចំនួន ២៩ គ្រឿង បំផ្លាញរថក្រោះរុស្ស៊ីចំនួន ១៩១ គ្រឿង រថពាសដែកចំនួន ៨១៦ គ្រឿង កាំភ្លើងធំ ៧៤ ដើម និងប្រព័ន្ធការពារអាកាស ៥ គ្រឿង៕

Khcct banner

អត្ថបទទាក់ទង