Cc time
Cct850x100 1
Itt 0  web banner

ចិនគំាទ្រកម្ពុជាប្រឆាំង«ការគៀបសង្កត់»ពីក្រៅប្រទេសលើអធិបតេយ្យជាតិ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា 

កំពត៖ ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានប្រកាសគាំទ្រប្រទេសកម្ពុជាក្នុងការការពារអធិបតេយ្យជាតិ ប្រឆាំងនឹងការដាក់សម្ពាធ និងការគៀបសង្កាត់ពីមជ្ឈដ្ឋានខាងក្រៅមកលើកម្ពុជា។ការប្រការរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជាយ៉ាងដូច្នេះ ធ្វើឡើងក្នុពេលអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៣ពី ភ្នំពេញ-កំពត ប្រវែងជាង ១៣៤គីឡូម៉ែត្រ នៅថ្ងៃទី ២ មីនានេះ។

លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា ភាគីចិនគាំទ្រកម្ពុជាយ៉ាងពេញទំហំក្នុងការបំពេញការងាររបស់ខ្លួនក្នុងនាមជាប្រទេសអាស៊ានប្រកបដោយភាពជោគជ័យ និងដើរតួនាទីជានិច្ចទាំងនៅក្នុងតំបន់ និង អន្តរជាតិ។

បើតាមលោក វ៉ាង វិនធៀន ចិនមានក្តីសង្ឃឹមថាកម្ពុជានឹងចូលរួមចំណែកថែរក្សា សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍នៅក្នុងតំបន់ ហើយភាគីចិនគាំទ្រកម្ពុជាស្វែងរកការអភិវឌ្ឍន៍ដែលសមស្របនឹងស្ថានភាពជាក់ស្តែងរបស់ខ្លួន ហើយជូនពរកម្ពុជារៀបចំការបោះឆ្នោតប្រព្រឹត្តិទៅដោយរលូតផងដែរ

ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានសង្កត់ធ្ងន់ថា កម្ពុជានឹងរក្សាបាននូវសន្តិភាព ស្ថេរភាពបានគង់វង្សយូរអង្វែង ហើយចិនប្តេជ្ញាចិត្តយ៉ាងពេញទំហឹងថា នឹងជួយកម្ពុជាប្រឆាំងការគៀបសង្កត់ ការពារអធិបតេយ្យភាព និងសេចក្តីថ្លែថ្លូររបស់ជាតិ ដែលជាដៃគូយុទ្ធសាស្ត្រយល់ចិត្តគ្នាជាទីបំផុតជារៀងរហូត។

គួរបញ្ជាក់ថា ទំនាក់ទំនងការទូតរវាងចិននិងកម្ពុជាបានចងភ្ជាប់ជាផ្លូវការនៅខែកក្កដាឆ្នាំ១៩៥៨។ ប៉ុន្តែមេដឹកនាំនៃប្រទេសទាំងពីរកាលណោះ គឺសម្ដេចព្រះបាទ នរោត្តម សីហនុ និងនាយករដ្ឋមន្ដ្រីចិន ជូ អេនឡាយ បានជួបគ្នា និង កសាងទំនាក់ទំនងមិត្តភាពតាំងពីឆ្នាំ១៩៥៥មកម្ល៉េះ គឺនៅពេលដែលលោកទាំងពីរ ចូលរួមនៅក្នុងសន្និសីទបណ្ដាប្រទេសមិនចូលបក្សសម្ព័ន្ធនៅបានឌុង ប្រទេសឥណ្ឌូនេស៊ី។

គិតត្រឹមដើមឆ្នាំ២០២២នេះ ទំនាក់ទំនងក្នុងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមួយកម្ពុជា ប្រទេសចិនឈរនៅលំដាប់ទី១ លើវិស័យជាច្រើន ដូចជា ការវិនិយោគ ទំហំពាណិជ្ជកម្មទ្វេភាគី និងទេសចរណ៍ជាដើម។កម្ពុជាទទួលបានពីសម្ព័ន្ធភាពជាមួយចិន ក៏មានដែរផលប្រយោជន៍ផ្នែកភូមិសាស្ត្រនយោបាយ តាមរយៈការពង្រឹងទំនាក់ទំនងគ្រប់ជ្រុងជ្រោយជាមួយចិន កម្ពុជាបានបន្តកាត់បន្ថយឥទ្ធិពលរបស់វៀតណាមមកលើខ្លួន។

តែយ៉ាងណាក៏ដោយ នៅឆ្នាំ២០២២នេះ កម្ពុជាក្លាយជាប្រធានអាស៊ានចំពេញដែលពិភពលោកកំពុងជួបបញ្ហាជាច្រើនដូចជា វិបត្តិនៅមីយ៉ាន់ម៉ា បញ្ហាសមុទ្រចិនខាងត្បូង ហើយចុងក្រោយនេះ សង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ដែលមានការចូលរួមពីសម្ព័ន្ធមិត្តអាម៉េរិក និង សហភាពអឺរ៉ុបផងដែរ៕

Khcct banner

អត្ថបទទាក់ទង