Cc time
Cct850x100 1
Itt 0  web banner

ការយកឱសថMolnupiravirមកលេបមុនពេលវិជ្ជមានកូវីដអាចបង្កគ្រោះថ្នាក់ដល់សុខភាព

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខណ្ឌទូទាំងប្រទេស បានបញ្ជាក់ថា ឱសថព្យាបាលជំងឺកូវីដ១៩ MOLNATRIS ឬ Molnupiravirគឺ ជាថ្នាំសម្រាប់តែព្យាបាលតែប៉ុណ្ណោះ មិនមែនជាថ្នាំសម្រាប់លេបបង្ការទុកជាមុន ដើម្បីការពារកុំឱ្យឆ្លងកូវីដ ឬមុនពេលធ្វើតែស្តរកកូវីដ១៩នោះទេព្រោះការប្រើប្រាស់បែបនេះ នឹងបង្កឱ្យមានគ្រោះថ្នាក់ទៅដល់សុខភាព។ 

ក្រសួងសុខាភិបាលបានធ្វើការណែនាំ ក្រើនរំលឹកអំពីនីតិវិធីស្ដង់ដារ ដែលត្រូវប្រកាន់យក និងអនុវត្តសម្រាប់ការថែទាំព្យាបាលអ្នកជំងឺកូវីដ១៩នៅតាមផ្ទះសម្បែង ហើយនៅក្នុងនោះ ថ្វីដ្បិតតែមានការលើកឡើងអំពីការប្រើប្រាស់នូវឱសថMolnupiravirក៏ពិតមែន ប៉ុន្តែការដាក់ឱ្យប្រើប្រាស់ឱសថនេះ គឺសម្រាប់អ្នកដែលរកឃើញវិជ្ជមានវីរុសកូវីដ១៩តែប៉ុណ្ណោះ មិនមែនសម្រាប់ទិញយកលេបការពារកុំឱ្យឆ្លងជំងឺកូវីដ១៩នោះទេ។ 

លោកស្រី បានបន្ថែមថា ការភ័យខ្លាចនេះ គឺជារឿងត្រឹមត្រូវ ប៉ុន្តែមិនត្រូវប្រើប្រាស់ថ្នាំខុសពីការណែនាំរបស់ក្រសួងសុខាភិបាលនោះទេ ព្រោះអ្វីដែលសំខាន់ដើម្បីការពារកុំឱ្យឆ្លងវីរុសនេះ គឺត្រូវរួមគ្នាអនុវត្តន៍វិធានការរបស់ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន នោះទើបអាចកាត់បន្ថយការឆ្លង ជំងឺដ៏កាចសាហាវនេះបាន។ ទោះបីជាប្រជាពលរដ្ឋសម្រុកទិញឱសថMolnupiravirដើម្បីយកមកស្តុកទុក ប៉ុន្តែប្រជាពលរដ្ឋខ្វះនូវការអនុវត្តវិធានការការពារ ដូច្នេះលទ្ធភាពនៃការឈឺ របស់ ក្រុមគ្រួសារ នឹងមានគ្រប់ពេលវេលាទាំងអស់៕

Khcct banner

អត្ថបទទាក់ទង