Cc time
Cct850x100 1
Itt 0  web banner

ប៉ូឡូញ និងប៊ុលហ្គារី បដិសេធការផ្គត់ផ្គង់យន្តហោះចម្បាំងដល់អ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី​ ម៉ាលីង
/
ប៉ូឡូញ និងប៊ុលហ្គារី បដិសេធការផ្គត់ផ្គង់យន្តហោះចម្បាំងដល់អ៊ុយក្រែន ប្រភពរូប៖ RT

ប៉ូឡូញ៖ ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសប៉ូឡូញ និងអង្គការណាតូ មិនមែនជាផ្នែកនៃជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនទេ ដូច្នេះហើយ មិនអាចបញ្ជូនយន្តហោះទៅចូលរួមសមរភូមិបានឡើយ។ លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំរបស់គាត់ជាមួយអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ដោយពួកគេកំពុងគាំទ្រអ៊ុយក្រែនជាមួយនឹងជំនួយមនុស្សធម៌។

ប្រធានអង្គការណាតូ លោក Jens Stoltenberg ក៏បានបញ្ជាក់ដែរថា អង្គការ NATO មិនមែនជាផ្នែកនៃជម្លោះនោះទេ ដូច្នេះហើយ មិនអាចបញ្ជូនកងទ័ព និងយន្តហោះណាមួយទៅកាន់ប្រទេសអ៊ុយក្រែននោះទេ ប៉ុន្តែលោកបានបញ្ជាក់ថា NATO នឹងបន្តផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងយោធាដល់អ៊ុយក្រែន ដូចជា អាវុធប្រឆាំងរថក្រោះ ប្រព័ន្ធការពារដែនអាកាស និងឧបករណ៍យោធាប្រភេទផ្សេងៗទៀត។

កាលពីព្រឹកថ្ងៃអង្គារ កងទ័ពអាកាសអ៊ុយក្រែន បានប្រកាសជាផ្លូវការនៅលើទំព័រហ្វេសប៊ុករបស់ពួកគេថា ប្រទេសចំនួនបីរបស់អង្គការណាតូរួមមាន ប៉ូឡូញ ស្លូវ៉ាគី និងប៊ុលហ្គារី នឹងផ្តល់យន្តហោះចម្បាំងជាង ៧០ គ្រឿងសម្រាប់កងទ័ពអ៊ុយក្រែន។ តែក្រសួងការពារជាតិប៊ុលហ្គារីបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃអង្គារថា ខ្លួនមិនបានពិចារណាផ្តល់យន្តហោះចម្បាំងដល់អ៊ុយក្រែនទេ។

ជម្លោះយោធារវាងរុស្ស៊ី និងអ៊ុយក្រែនបានផ្ទុះឡើងកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីអាជ្ញាធររុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធា ដើម្បី "គ្មានយោធា" និង ដើម្បីការពារសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk ។

ទោះជាយ៉ាងណា ជុំទីមួយនៃការចរចាររវាងរុស្ស៊ី និងអ៊ុយក្រែនបានធ្វើឡើងកាលពីថ្ងៃច័ន្ទក្នុងទីតាំងដែលមិនត្រូវបានបង្ហាញនៅព្រំដែនបេឡារុស្ស-អ៊ុយក្រែន។គោលដៅសំខាន់នៃការចរចា គឺដើម្បីសម្រេចបានបទឈប់បាញ់៕

Khcct banner

អត្ថបទទាក់ទង