Yearendyearend1140x150

អ្នកស្រុកខេត្តព្រះវិហារព្រួយបារម្ភរោងចក្រចម្រាញ់មាសរំលោភយកដីស្រែចម្ការ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖  A24

ព្រះវិហារ៖ អ្នក​ភូមិក្នុងតំបន់រំដេង ភូមិត្រពាំងទន្ទឹម ឃុំ រមទម នា​ខេត្ត​ព្រះវិហារ សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ទន្ទ្រាន​យក​​ដី​របស់​ពួក​គាត់ពីសំណាក់រោងចក្រ​ចម្រាញ់​មាស ដោយគ្មានការចាត់វិធីធានការណាមួយពី​អាជ្ញាធរក្នុងតំបន់។

ក្រុមសិទ្ធិមនុស្សបានសម្តែងការបារម្ភថា ផ្សែងហុយ និងការបំភាយឧស្ម័នពីក្រុមហ៊ុនរុករករ៉ែមាសបរទេសគឺមានគ្រោះថ្នាក់ខ្លាំង យ៉ាងណាមិញក្រុមហ៊ុនទាំងនោះធ្លាប់បានធ្វើឱ្យមានការលិចជ្រាបសារធាតុគីមីចូលទៅក្នុងព្រែក និងប្រភពទឹកនៅក្នុងភូមិ។ ព្រឹទ្ធាចារ្យ​ម្នាក់​បាន​និយាយ​ថា ទឹក​ពុល​មិន​ត្រឹម​តែ​ប៉ះ​ពាល់​មនុស្ស​ទេ ថែម​ទាំង​ប៉ះពាល់ដល់សត្វពាហនៈ​ផង​ដែរ។

លោក ទុយ ឆេង ចាស់ព្រឹទ្ធាចារ្យប្រចាំភូមិ បានមានប្រសាសន៍ថា ប្រជាជនកាន់កាប់ដីចម្ការទាំងនេះ និង រស់នៅតំបន់នេះតាំងពីឆ្នាំ២០០៣ រីឯ ក្រុមហ៊ុនវិនិយោគលើរ៉ែមាសនេះមកកាន់ទីនេះនៅឆ្នាំ២០១៥។ ក្នុងនោះក្រុមហ៊ុន Delcom Cambodia Pte Ltd ទទួលសិទ្ធិវិនិយោគលើដីដែលមានទំហំ ២៥០m X ៤០០០m តែបច្ចប្បន្ននេះក្រុមហ៊ុនបានកាន់កាប់ដីចំនួន ១០៥០m X ៤០០០m។ ចំ

លោក ទុយ ឆេង បានបន្ថែមថា ចំណែកឯក្រុមហ៊ុន ស៊ិន សាន (Xinshan) មានសិទ្ធិគ្រប់គ្រងដីមានទំហំ ៥0០m X ១០០០m ប៉ុន្តែនៅឆ្នាំ២០១៦គ្រប់គ្រងដីរហូតដល់ ១០០០m X ៤០០០m ។ ដូច្នេះដីដែលក្រុមហ៊ុនទាំង២នោះបានពង្រីគឺបានប៉ះពាល់ដល់ដីចម្ការរបស់ប្រជាជនដំនួន៣ភូមិមានដូចជា ភូមិ​រំដេង ភូមិ​ត្រពាំង​ទន្ទឹម ភូមិ​ស្វាយ​ដំណាក់។"

លោក​ ឡោ​ ចាន់ ជាមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក(ADHOC)ប្រចាំខេត្តព្រះវិហារ ថ្លែងថា ក្រុមហ៊ុនបានទៅរំលោភយកដីរបស់ពួកគាត់ ហើយថែមទាំងបានហាមអ្នកភូមិមិនអោយបន្តធ្វើចម្ការលើដីនោះថែមទៀត ទោះបីពួកគាត់មានលិខិតកាន់កាប់ស្របច្បាប់ក៏ដោយ។ សង្ខេតឃើញថាថ្មីៗនេះ ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​ចម្រាញ់​រ៉ែ​មាសបានរំលោភយកដីប្រជាជនចំនួន ២០គ្រួសារបន្ថែមទៀត។ ហើយការរំលោភរបស់ក្រុមហ៊ុនមកលើដីប្រជាជនគឺមានជាប្រចាំ ម្តងរំលោភនៅតំបន់នេះ ថ្ងៃបន្ទាប់នៅតំបន់នោះ ហើយនៅមានបន្តទៅតំបន់ផ្សេងៗផងដែរ។ ដូច្នេះប្រជាពលរដ្ធរស់នៅជុំវិញនោះគឺនឹងត្រូវប៉ះពាល់នៅថ្ងៃណាមួយមិនខាន។

លោក ឡោ​ ចាន់ បានបន្តថា ក្រុមហ៊ុនរុករករ៉ែមាសបានធ្វើឲ្យប៉ះពាល់ដល់បរិស្ថានដោយសារតែការប្រើប្រាស់សារធាតុគីមី។ កាលពិមុនក្រុមហ៊ុនបានធ្វើឱ្យសារធាតុគីមីនោះលិចជ្រាបចូលទៅក្នុងទឹកអូរដែលនៅក្បែរនោះ វាបានធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ សត្វពាហនៈ ដែលបានប្រើប្រាស់ទឹកនោះ។ ក្រុមហ៊ុននោះឯងបានប្រើប្រាស់សារធាតុគីមីយ៉ាងច្រើន ដែលផ្តល់ផលប៉ះពាល់ដល់បរិស្ថាននៅទីនេះ តាមរយះការបញ្ចេញផ្សែងពុលនាពេលយប់។ ក្រុមហ៊ុននោះបំផ្លាញព្រៃឈើខ្លាំជាងប្រជាជន ប្រជាជនធ្វើចម្ការអាចសល់ឈើ ប៉ុន្តែសម្រាប់ក្រុមហ៊ុនវិញគឺកាប់ខ្ទីចគ្មានសល់សូម្បីតែដើមឈើតូចៗ។

លោក ឡោ​ ចាន់ បានឲ្យដឹងថា ក្រុមហ៊ុនបានរំលោភយកដីប្រជាពលរដ្ឋដែលត្រៀមធ្វើកសិកម្មអស់ចំនួន ៦១ ហិកតាហើយ។ ក្នុងចំណោមនោះមានដីចំការរបស់ប្រជាជនចំនួន១១ ហិកតា បូកជាមួយព្រៃបម្រុងរបស់អ្នកភូមិរំដេងចំនួន ៥០ហិកតាទៀត ចឹងសរុបមកគឺ ៦១ហិកតា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង