Yearendyearend1140x150

លោក សុន ឆ័យ ប្រកាសចូលរួមជីវិតនយោបាយជាមួយ«គណបក្សភ្លើងទៀន»

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក សុន ឆ័យ អតីតអ្នកតំណាងរាស្ត្រ​​មកពីគណបក្សសង្គ្រោះជាតិ

ភ្នំពេញ៖ លោក សុន ឆ័យ អតីតអ្នកតំណាងរាស្ត្រ​​មកពីគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ នៅថ្ងៃទី ១ មីនានេះ បានប្រកាសជាសាធារណៈថា សុំចូលជាសមាជិកនៃ គណបក្សភ្លើងទៀន ចាប់ពីថ្ងៃទី១ ខែមិនា ឆ្នាំ២០២២ នេះតទៅ។

យោងតាមសេចក្តីប្រកាសព័ត៌មាន លោក សុន ឆ័យ បានពន្យល់ថា គណបក្សភ្លើងទៀន ជាគណបក្សដែលរូបខ្ញុំ ក៏ដូចជាបងប្អូនរួមជាតិ ជាច្រើនធ្លាប់បានចូលរួមនិងគាំទ្រយ៉ាងសកម្ម ព្រោះជាគណបក្ស ដែល បម្រើនិងការពារប្រជាពលរដ្ឋខ្មែរ បានយ៉ាងត្រឹមត្រូវ។លោកបានអំពាវនាវឲ្យបងប្អូនរួមជាតិមេត្តាចូលរួម និងគាំទ្រគណបក្ស ភ្លើងទៀន ឲ្យបានគ្រប់ៗគ្នាផងដែរ។

លោក សុន ឆ័យ ដែល​ស្ថិត​ក្នុង​ចំណោម ​១១៨ នាក់ ត្រូវ​បាន​ដក​ហូត​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល ​៥ ​ឆ្នាំ ក្រោយ​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៧ តាម​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ ត្រូវ​បាន​ផ្តល់​ឲ្យ​មាន​សិទ្ធិ​នយោបាយ​ឡើង​វិញ។

ការទទួលបានឡើងវិញនេះ ធ្វើឡើងក្រោយលោក បាន​ដាក់​លិខិត ​ចុះ​ថ្ងៃ​ទី​ ២៧ ខែ​សីហា ឆ្នាំ​ ២០២០ ទៅ​សម្តេចស ខេង​ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ដើម្បី​សុំ​សិទ្ធិធ្វើ​នយោបាយ​ឡើង​វិញ​ ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​អស់​រយៈ​ពេល​ជិត​ ៣​ ឆ្នាំ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង