Yearendyearend1140x150

ប្រេងសាំងបន្តឡើងថ្លៃ១០០រៀលឬ៤.៨០០រៀល/លីត្រសម្រាប់សាំងធម្មតានៅក្នុងខែមីនានេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
រូបភាព៖ សហការី

ភ្នំពេញ៖ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ តម្លៃប្រេងសាំងបានបន្តឡើងថ្លៃ១០០រៀលបន្ថែម ឬ៤.៨០០រៀល/លីត្រសម្រាប់សាំងធម្មតា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មកម្ពុជានៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២។

យោងតាមការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់ និងអន្តរជាតិផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី០១ ដល់ ១៥ ខែមីនា ឆ្នាំ២០២២នឹងត្រូវលក់ ៤.៩៦០រៀល/១លីត្រ សម្រាប់សាំងធម្មតា EA92 និង ៤.៦៦០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម។

សេចក្តីប្រកាសបន្តថា ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៤សេនដុល្លារ/លីត្រ ។

ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី០១ ដល់ ១៥ ខែមីនា ឆ្នាំ២០២១២ នឹងចុះមក ៤.៨០០រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង ៤.៥០០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។ 

គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ សាំងធម្មតាត្រូវលក់តម្លៃ៤,៧០០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ក្នុងតម្លៃ ៤,៤៥០រៀល ក្នុង១លីត្រ ខណៈតម្លៃប្រេងសាំងស៊ុបពែរតម្លៃ៥,២៥០រៀល៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង