Cc time
Cct850x100 1
Itt 0  web banner

លោកបៃឌិននឹងជួបប្រជុំជាមួយ«មេដឹកនាំអាស៊ាន»នៅចុងខែមីនា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កិច្ចប្រជុំអាស៊ាន-អាម៉េរិក កាលពីឆ្នាំ២០២១។

វ៉ាស៊ីនតោន៖ប្រធានាធិបតីអាម៉េរិកលោក ចូបៃឌិននឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលពិសេសអាមេ៉រិក-អាស៊ាន នៅទីក្រុងវ៉ាស៊ីនតោន នៅចុងខែមីនា ឆ្នាំ២០២២ខាងមុខនេះ ដែលជាឱកាសសម្រាប់សហរដ្ឋអាមេ៉រិក ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះអាស៊ាន និង ដើម្បីរំលឹកខួបលើកទី ៤៥ នៃទំនាក់ទំនងអាម៉េរិក-អាស៊ាន។នេះបើយោងតាមសេចក្តីប្រកាសរបស់សេតវិមាន នៅថ្ងៃទី ២៨ កុម្ភៈ។

អ្នកនាំពាក្យសេតវិមានលោក Pasaki បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "អាទិភាពរបស់រដ្ឋបាល Biden-Harris គឺដើម្បីក្លាយជាដៃគូដ៏រឹងមាំ គួរឱ្យទុកចិត្ត និងពង្រឹងភាពរឹងមាំ និងឯកភាពរបស់អាស៊ាន ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនៃពេលវេលារបស់យើង"

ប្រទេស​អាស៊ាន​មាន ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និង​វៀតណាម។អាស៊ានបានរារាំងការដឹកនាំរដ្ឋាភិបាលដែលដំឡើងដោយយោធារបស់មីយ៉ាន់ម៉ាពីកិច្ចប្រជុំកំពូលប្រចាំឆ្នាំចុងក្រោយក្នុងខែតុលា ជំនួសមកវិញដោយដាក់កម្រិតលើការចូលរួមរបស់ប្រទេសនេះចំពោះអ្នកតំណាងមិននយោបាយ។ 

សារព័ត៌មានអាម៉េរិក បានចុះផ្សាយថា មន្ត្រីរដ្ឋបាលចូបៃឌិន មិនត្រូវបានអនុញ្ញាតឱ្យធ្វើអត្ថាធិប្បាយជាសាធារណៈ ពីគោលនយោបាយនោះ សម្រាប់កិច្ចប្រជុំកំពូលខែមីនា។កិច្ចប្រជុំកំពូលនេះធ្វើឡើងនៅពេលដែលលោក បៃឌិន បានព្យាយាមធ្វើឱ្យទំនាក់ទំនងនៅប៉ាស៊ីហ្វិកក្លាយជាអាទិភាពគោលនយោបាយការបរទេស ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីប្រទេសចិនដែលជាសត្រូវខាងយោធា និងសេដ្ឋកិច្ច។

សម្តេច ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន អាននឹងចាប់ដៃគ្នាជាមួយបៃឌិនដឹកនាំកិច្ចប្រជុំកំពូលមួយនេះ។ប្រសិនបើកិច្ចប្រជុំខាងលើត្រូវបានប្រារព្ធឡើងនោះ វានឹងក្លាយជាជំនួបទល់មុខគ្នាលើកដំបូងរវាងប្រធានាធិបតីសហរដ្ឋអាម៉េរិក បៃឌិន និងមេដឹកនាំអាស៊ាន ចាប់តាំងពីលោកបានចូលកាន់តំណែងក្នុងខែមករា ឆ្នាំ ២០២១។

ប្រធានាធិបតីអាម៉េរិក លោកចូបៃឌិន ធ្លាប់បានចូលរួមក្នុងកិច្ចប្រជុំកំពូលនៅខែតុលា ឆ្នាំ២០២១ ជាកន្លែងដែលលោកបានប្រកាសផ្តល់ថវិកាជាង១០០ លានដុល្លារក្នុងការចំណាយថ្មីរបស់សហរដ្ឋអាម៉េរិកនៅក្នុងបណ្តាប្រទេសអាស៊ានលើកម្មវិធីសុខភាព គំនិតផ្តួចផ្តើមអាកាសធាតុថ្មី កម្មវិធីដើម្បីជួយដល់ការស្តារសេដ្ឋកិច្ចពីជំងឺរាតត្បាត និងកម្មវិធីអប់រំ។

កិច្ចប្រជុំរបស់លោកបៃឌិន និងមេដឹកនាំអាស៊ាន ធ្វើឡើងខណៈដែលទីក្រុងប៉េកាំង កំពុងពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍។នៅថ្ងៃទី២២ ខែវិច្ឆិកា ប្រទេសចិន និងអាស៊ាន បានព្រមព្រៀងគ្នាក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ”ដោយប្រធានាធិបតីលោកស៊ី ជីងភីង (Xi Jinping ) បានបង្ហាញខ្លួនដ៏កម្រក្នុងអំឡុងពេលកិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេអូ៕

Khcct banner

អត្ថបទទាក់ទង