Yearendyearend1140x150

ប្រធានរាជបណ្ឌិតសភារំពឹងថា ក្រោយចប់កូវីដ១៩កម្ពុជានឹងទទួលបានភ្ញៀវទេសចរចិនកាន់តែច្រើន

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា

ភ្នំពេញ៖ ប្រធានរាជបណ្ឌិតសភាកម្ពុជា លោក សុខ ទូច បានរំពឹងថា ក្រោយបញ្ចប់វិបត្តិកូវីដ១៩ខាងមុខនេះ កម្ពុជានឹងទទួលបានកំណើនទេសចរចិនដ៏ច្រើនលើសលុបជាមិនខាន ដែលជាសញ្ញាល្អសម្រាប់ការលើកកម្ពស់វិស័យសេដ្ឋកិច្ចជាតិ។

បើតាមលោកបណ្ឌិត សុខ ទូច ដោយសារតែបច្ចុប្បន្នកម្ពុជា-ចិនកាន់តែមានចំណងមិត្តភាពរឹងមាំដូចដែកថែម ពិសេសការធ្វើដំណើរបញ្ច្រាស់ខ្យល់របស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទៅកាន់ទីក្រុងប៉េកាំងនៅក្នុងអំឡុងពេលកផ្ទុះជំងឺកូវីដ១៩។បេសកកម្មរបស់សម្តេចនេះ គឺបានឆ្លុះបញ្ចាំងពីការគាំទ្រដ៏ខ្លាំងក្លារបស់សម្ដេចទៅលើប្រទេសចិន ខណៈដែលប្រទេសមួយនេះ កំពុងជួបនឹងវីរុសកូវីដ១៩ ដែលមានការឆ្លងយ៉ាងគំហុក ដំបូងគេនៅលើពិភពលោក និងមានអ្នកស្លាប់ជាបន្តបន្ទាប់។

លោកបណ្ឌិតបានបន្តថា តាមរយៈការធ្វើដំណើរបញ្ច្រាស់ខ្យល់របស់សម្តេច បានធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា-ចិន កាន់តែស្អិតល្មួតដូចដែកថែប ដែលធ្វើឲ្យប្រទេសចិនក៏ដូចជាប្រជាជនចិន បានមើលឃើញពីចំណងមិត្តភាព ដែលកម្ពុជាមិនបានរើសអើងប្រទេសរបស់ខ្លួន ហើយធ្វើឲ្យភ្ញៀវទេសចរចិនកាន់តែចង់មកទស្សនាកម្សាន្តនៅកម្ពុជា។

តែយ៉ាងណាលោកបណ្ឌិតក៏ផ្តល់អនុសាសន៍ដល់ក្រសួងទេសចរណ៍ ក៏ដូចជាសេវាករទេសចរណ៍ទាំងអស់ ត្រូវរៀបចំកែលម្អសេវាកម្មទេសចរណ៍អោយបានល្អស្របទៅនឹងសេចក្តីត្រូវការរបស់ភ្ញៀវទេសចរ ពិសេសទេសចរចិន ដូចជាសេវាកម្មស្នាក់នៅ ម្ហូបអាហារ ជាដើម។

គួរបញ្ជាក់ថា កម្ពុជានិងចិន មានទំនាក់ទំនងការទូតជាមួយគ្នា មានអាយុកាលយូរលង់ណាស់មកហើយ។ ចាប់ពីឆ្នាំ២០១៩មក ទំនាក់ទំនងកម្ពុជានិងចិនបានចាប់ផ្តើមក្នុង ទំព័រសករាជថ្មី ដោយបានអនុវត្តនយោបាយជោគវាសនារួមគ្នា ហើយបើវិស័យទេសចរណ៍នេះ ភ្ញៀវទេសចរចិនបានឈរលំដាប់ លេខរៀនទី១ ក្នុងចំណោមភ្ញៀវទេសចរទំាងអស់ដែលមកលេង ទស្សនានៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ភ្ញៀវទេសចរចិន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង