Yearendyearend1140x150

ក្រសួងព័ត៌មានបើកសិក្ខាសាលាអប់រំពីការផ្សាយព័ត៌មានដោយវិជ្ជាជីវៈ និងក្រមសីលធម៌ដល់អ្នកកាសែត

សង្គម
/
អ្នកយកព័ត៌មាន:
គន្ធា អេង
/
ឯកឧត្តម ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍នៃ​ក្រសួង​ព័ត៌មានកម្ពុជា​។​​

ភ្នំពេញ៖ ក្រសួងព័ត៌មាននៅព្រឹកថ្ងៃពុធនេះ បានរៀបចំសិក្ខាសាលាមួយស្ដីពី ការផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ ដើម្បីអប់រំដល់អ្នកសារព័ត៌មានដែលខ្វះវិជ្ជាជីវៈ និងក្រមសីលធម៌មួយចំនួននៅក្នុងប្រទេសកម្ពុជា។សិក្ខាសាលានេះ មានការចូលរួមពីអ្នកសារព័ត៌មាន និងអ្នកដែលពាក់ព័ន្ធក្នុងវិស័យព័ត៌មានជាច្រើននាក់។

ក្រសួងព័ត៌មានកម្ពុជាបានគូសបញ្ជាក់ឱ្យដឹងថា សិក្ខាសាលាស្តីពី ការផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌នេះ ត្រូវបានរៀបចំធ្វើឡើងក្នុងគោលបំណង ដើម្បីបញ្ជ្រាបចំណេះដឹងដល់អ្នកសារព័ត៌មានសម្តៅដល់ការធានាផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ ចៀសវាងផ្សព្វផ្សាយព័ត៌មានមិនពិត ដែលមានលក្ខណៈញុះញង់ បង្កាច់បង្ខូច បំប៉ោងស្ថានការណ៍ ឬព្រឹត្តិការណ៍ណាមួយនាំឲ្យ សាធារណជនមានការភាន់ច្រឡំ។

គួរកត់សម្គាល់ថា សិក្ខាសាលានេះ ត្រូវបានរៀបចំធ្វើឡើង បន្ទាប់ពីមានសារព័ត៌មានខ្វះវិជ្ជាជីវៈ ក៏ដូចជាទំព័រហ្វេសប៊ុកមួយចំនួនបានប្រឌិត និងផ្សាយព័ត៌មានមិនពិតយ៉ាងច្រើនជាបន្តបន្ទាប់អំពីបញ្ហាមេរោគឆ្លងកូរ៉ូណាដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋក្នុងការទទទួលបានព័ត៌មានពិត។ 

ក្រៅពីរៀបចំសិក្ខាសាលាអប់រំនេះ ក្រសួងព័ត៌មានក៏គ្រោងនឹងមានវិធានការផ្សេងទៀតចំពោះសារព័ត៌មាន និងទំព័រហ្វេសប៊ុកដែលផ្សាយព័ត៌មានមិនពិតផងដែរ។ វិធានការនោះ គឺ ក្រសួងព័ត៌មាន នឹងសហការជាមួយក្រសួងប្រៃយ៍ណី ក្រសួងមហាផ្ទៃ និងក្រុមហ៊ុនហ្វេសប៊ុក ដើម្បីឈានទៅបិទសារព័ត៌មាន ឫទំព័រហ្វេសប៊ុកណាដែលនៅតែបន្តបំប៉ោង និង ប្រឌិតព័ត៌មានមិនពិត៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: អ្នកសារព័ត៌មាន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង