Cct850x100 1

ចិន៖ វៀតណាមគ្មានសិទ្ធិនិយាយឆ្ការដៃឆ្ការជើងរឿង«សមុទ្រចិនខាងត្បូង»ទេ

ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ ប្រទេសវៀតណាមធ្វើការតវ៉ាចំពោះប្រទេសចិនដែលហាមធ្វើនេសាទនៅសមុទ្រចិនខាងត្បូង។ជាការឆ្លើយតបក្រសួងការបរទេសចិនថ្លែងថា ភាគីវៀតណាមគ្មានសិទ្ធិនិយាយឆ្ការដៃឆ្ការជើងចំពោះរឿងនេះទេ។

ក្នុងសន្និសីទកាសែតកាលពីថ្ងៃទី១១ ឧសភា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានគូសបញ្ជាក់ថា ប្រទេសចិនអនុវត្តច្បាប់បិទការនេសាទតាមរដូវកាលនៅក្នុងលំហសមុទ្រពាក់ព័ន្ធនៃសមុទ្រចិនខាងត្បូង ដែលវាជាវិធានការស្របច្បាប់ ភាគីវៀតណាមគ្មានសិទ្ធិនិយាយឆ្ការដៃឆ្ការជើងរឿងនេះទេ ។

លោក Zhao Lijian បានលើកឡើងទៀតថា ប្រជុំកោះស៊ីសាជាទឹកដីរបស់ប្រទេសចិន ដែលមិនអាចប្រកែកបាន ។ យោងតាមច្បាប់អន្តរជាតិនិងច្បាប់ចិន ប្រទេសចិនមានអធិបតេយ្យភាពនិងសិទ្ធិគ្រប់គ្រងនៅលំហសមុទ្រពាក់ព័ន្ធនៃសមុទ្រចិនខាងត្បូង។

គួរបញ្ជក់ថា អ្នកនាំពាក្យក្រសួងការបរទេសវៀតតណាម កាល ថ្ងៃទី ៨ ខែឧសភា បានចេញសេចក្តីថ្លែងការណ៍ថា វៀតណាមប្រឆាំងតវ៉ានឹងប្រទេសចិនដែលបានបិទនេសាទនៅសមុទ្រចិនខាងត្បូងដោយឯកតោភាគី ព្រមនិងទាមទារភាគីចិនឱ្យបញ្ឈប់សកម្មភាពដែលអាចនឹងធ្វើឱ្យស្ថានការណ៍សមុទ្រចិនខាងត្បូងមានភាពកាន់តែស្មុគស្មាញថែមទៀត ។

សមាគមនេសាទវៀតណាមក៏អះអាងដែរថា ទង្វើនេះបានរំលោភលើអធិបតេយ្យភាពនៅប្រជុំកោះស៊ីសានិងលំហសមុទ្រពាក់ព័ន្ធរបស់វៀតណាម ហើយបានអំពាវនាវអ្នកនេសាទឱ្យបង្កើនផលិតកម្មនិងគាំពារយ៉ាងមុតមាំនូវសិទ្ធិស្របច្បាប់របស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់វិទ្យុមិត្តភាពកម្ពុជាចិន។

Khcct banner

អត្ថបទទាក់ទង