Yearendyearend1140x150

បេឡារុស្សកំពុងត្រៀមបញ្ជូនទ័ពរបស់ខ្លួនទៅជួយរុស្ស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី​ ម៉ាលីង
/

បេឡារុស្ស៖ ប្រទេសបេឡារុស្សកំពុងរៀបចំបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែន ឱ្យបានឆាប់នៅថ្ងៃច័ន្ទ ដើម្បីជួយទីក្រុងមូស្គូ ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់ Washington Post ដោយដកស្រង់សម្តីមន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះ។

មន្ត្រីមកពីទីក្រុង គៀវ គ្រោងជួបសមភាគីរុស្ស៊ី ប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានដាក់កម្លាំងនុយក្លេអ៊ែររបស់ប្រទេសលោកឱ្យមានការប្រុងប្រយ័ត្នខ្ពស់។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានសម្តែងការសង្ស័យថា កិច្ចពិភាក្សាដែលបានគ្រោងទុកជាមួយរុស្ស៊ីសម្រាប់នៅជិតព្រំដែនប្រទេសបេឡារុសនឹងផ្តល់លទ្ធផល ប៉ុន្តែលោកបាននិយាយថា «លោកមានឆន្ទៈព្យាយាម ប្រសិនបើវាជាឱកាសនៃសន្តិភាព»។

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនបានបង្កើនការឆ្លើយតបរបស់ពួកគេចំពោះជម្លោះកាន់តែខ្លាំងឡើង ដោយប្រកាសពីផែនការដាក់ទណ្ឌកម្មធនាគារកណ្តាលនៅទីក្រុងមូស្គូ និងកាត់ផ្តាច់អ្នកឱ្យខ្ចី ជាច្រើននាក់ចេញពីប្រព័ន្ធផ្ញើសារហិរញ្ញវត្ថុ SWIFT ដ៏សំខាន់។

ប្រាក់របស់រុស្សីនៅឯនាយសមុទ្របានធ្លាក់ចុះជិត ៣០% ធៀបនឹងប្រាក់ដុល្លារ ហើយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden គ្រោងនឹងនិយាយជាមួយសម្ព័ន្ធមិត្តអំពីវិបត្តិនៅព្រឹកថ្ងៃចន្ទ នៅទីក្រុងវ៉ាស៊ីនតោន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង