Yearendyearend1140x150

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងសម្ពោធដាក់ឲ្យប្រើប្រាស់មុនខែកញ្ញា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

​ភ្នំពេញ៖ កម្ពុជានឹងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នៅមុនខែកញ្ញា ២០២២ខាងមុខ នេះបើតាមឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននៃប្រទេសកម្ពុជា បញ្ជាក់ឲ្យដឹង នាព្រឹកថ្ងៃទី២៨ កុម្ភៈ ២០២២។

ប្រសាសន៍ក្នុងពិធីបើកឱ្យដំណើរការជាផ្លូវការ នូវយានដ្ឋានជួសជុលរថយន្តស្តង់ដា មួយកន្លែង នារាជធានីភ្នំពេញ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ ថុល បានមានប្រសាសន៍ថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គ្រោងនឹងបញ្ចប់ការសាងសង់រួចរាល់ជាផ្លូវការ នៅខែកក្តដា ២០២២ខាងមុខនេះ ហើយក៏ត្រៀមនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ឲ្យបានមុនបំណាច់ខែកញ្ញា ២០២២ ដោយរង់ចាំតែស្នើសុំពេលវេលាសមស្របណាមួយ ពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែប៉ុណ្ណោះ សម្រាប់ការអញ្ជើញជាអធិបតី។ 

គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលមានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ គឺជាគម្រោងវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ពីប្រទេសចិន ចំណាយថវិកា ប្រមាណ២០០០លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណង ពីរដ្ឋាភិបាលចិនប្រមាណ ១៥០លានដុល្លារ។

ផ្នែកខាងលើនៃ AC-13 របស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ប្រើប្រាស់នូវកៅស៊ូកែឆ្នៃSBSដែលទំនើបជាងគេ ដែលធ្វើឲ្យអាយុកាលរបស់ផ្លូវកាន់នៅបានកាន់តែវែង ហើយធ្វើឲ្យការធ្វើដំណើរកាន់តែរលូនមានលំនឹងក្នុងការបើកបរក្នុងល្បឿនលឿន នេះបើតាម ផេកផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បញ្ជាក់នាព្រឹកថ្ងៃទី២៨ កុម្ភនេះ៕

រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង