Cc time
Cct850x100 1
Itt 0  web banner

ស្ថានភាពដឹកជញ្ជូននៅកម្ពុជានៅតែដំណើរការធម្មតាបើទោះជាមានការរំខានពីអូមីក្រុង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក ស៊ិន ចន្ធី ប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា

ភ្នំពេញ៖ បើទោះបីជាបច្ចុប្បន្ននេះ ចំនួនអ្នកឆ្លងកូវីដប្រភេទថ្មីអូមីក្រុងក្នុងសហគមន៍កម្ពុជាបានចាប់ផ្តើមកើនឡើងក៏ដោយ ក៏ស្ថានភាពនៃការដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា នៅតែបន្តដំណើរការជាធម្មតា ហើយក៏ពុំមានការកកស្ទះនៅតាមព្រំដែននានាផងដែរ។ នេះជាការលើកឡើងរបស់លោក ស៊ិន ចន្ធី ប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជាបានប្រាប់ស៊ីស៊ីថាមស៍។

លោក ស៊ិន ចន្ធី បានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា បច្ចុប្បន្ននេះ វិស័យដឹកជញ្ជូននៅកម្ពុជាគឺមានដំណើរការធម្មតា ហើយនៅតាមព្រំដែននីមួយៗដូចជាព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-វៀតណាម ក៏មិនមានការកកស្ទះការដឹកជញ្ជូនទំនិញដែរ ប៉ុន្តែគ្រាន់តែមានការពង្រឹងការរិតត្បិតជាងមុនក្នុងការត្រួតពិនិត្យអនាម័យ ដើម្បីការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩បំប្លែងថ្មីអូមីក្រុង។

ជាមួយគ្នានេះ លោកបន្តថា ចំពោះការដឹកជញ្ជូននៅតាមកំពង់ផែនីមួយៗរបស់កម្ពុជាដូចជា កំពង់ផែសមុទ្រ និងកំពង់ផែទឹកសាប ក៏មិនមានបញ្ហាកកស្ទះអ្វដែរ ជារួមគឺមានដំណើរការប្រព្រឹត្តទៅធម្មតា ហើយមកទល់ពេលនេះក៏ពុំទាន់មានវិធានការណ៍បន្ថែមទៀតដែរ។ រីឯកំពុងផែនៅលើពិភពលោកដែលកម្ពុជាត្រូវនាំទៅទំនិញទៅ បើទោះបីជាមានកកស្ទះក៏ពិតមែន ប៉ុន្តែបច្ចុប្បន្ននេះហាក់បីដូចជាមានសកម្មភាពប្រសើរជាងមុនបន្តិចផងដែរ។

ទន្ទឹមនឹងនេះ លោកក៏បានបញ្ជាក់ពីតម្លៃដឹកជញ្ជូនដែរថា បើទោះបីជាមួយរយៈពេលបុងក្រោយនេះ តម្លៃប្រេងសាំងនៅកម្ពុជាមានការឡើងថ្លៃ ក៏ប៉ុន្តែតម្លៃដឹកជញ្ជូននៅកម្ពុជាគឺនៅតែពុំមានការឡើងថ្លៃឡើយ។ ប៉ុន្តែ ចំពោះតម្លៃដឹកជញ្ជូនទៅក្រៅប្រទេសតាមផ្លូវទឹក ជាពិសេសទៅប្រទេសឆ្ងាយៗ ឆ្លងទ្វីប ឬទៅអឺរ៉ុប គឺនៅតែបន្តការឡើងថ្លៃខ្លាំងដដែល ដោយសារបញ្ហាកង្វះទូកុងតឺន័រជាដើម៕

Khcct banner

អត្ថបទទាក់ទង