Yearendyearend1140x150

អាម៉េរិកដាក់ទណ្ឌកម្មលើ«ធនាគារជាតិរុស្ស៊ី»ដោយដកចេញពីប្រព័ន្ធទូទាត់ថវិកាSWIFT

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

អាម៉េរិក៖ រដ្ឋបាលលោកចូ បៃដិន បានសម្រេច​ដាក់ទណ្ឌកម្មធនាគារជាតិរុស្ស៊ី និងធនាគាររបស់មហាសេដ្ឋីរុស្ស៊ីមួយចំនួនដោយដកចេញពីប្រព័ន្ធSWIFT ដែលជាប្រព័ន្ធទូទាត់ថវិកាសាកល។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់វិមានសហរដ្ឋអាម៉េរិក។ការសម្រេចនេះ ដោយអាម៉េរិកអះអាងថា សង្រ្គាមរបស់រុស្ស៊ីតំណាងឱ្យការវាយលុកលើច្បាប់ និង បទដ្ឋានអន្តរជាតិជាមូលដ្ឋានដែលមានតាំងពីសង្គ្រាមលោកលើកទីពីរ។

ដាក់ទណ្ឌកម្មរបស់អាម៉េរិកនេះ មានន័យថារុស្ស៊ីមិនអាចប្រើប្រាស់ការទូទាត់ថវិកាតាមធនាគារ ដើម្បីធ្វើជំនួញជាមួយនឹងប្រទេសណាមួយឡើយដូចជាចិនជាដើម។ រដ្ឋបាលលោកបៃដិននិងសម្ព័ន្ធមិត្ត​ក៏នឹង​តាមប្រម៉ាញ់មហាសេដ្ឋីរុស្ស៊ីមិន​ឲ្យ​ទិញសញ្ជាតិបរទេសដើម្បី​គ្រប់គ្រងថវិកានៅបរទេសរបស់ពួកគេដែលត្រូវបង្កកឡើយ។

ក្នុងសេចក្តីថ្លែងការណ៍ អាម៉េរិកប្តេជ្ញាធ្វើសកម្មភាពប្រឆាំងនឹងប្រជាជន និងអង្គភាពដែលសម្របសម្រួលសង្គ្រាមនៅអ៊ុយក្រែន  និង កំណត់អត្តសញ្ញាណ និងការបង្កកទ្រព្យសម្បត្តិរបស់បុគ្គល និងក្រុមហ៊ុនដែលត្រូវបានទណ្ឌកម្មដែលមាននៅក្នុងដែនសមត្ថកិច្ចរបស់អាម៉េរិក។ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងនេះ ប្តេជ្ញាប្រើប្រាស់ទណ្ឌកម្ម និងវិធានការហិរញ្ញវត្ថុ និងការអនុវត្តច្បាប់ផ្សេងទៀតលើមន្ត្រី និងឥស្សរជនរុស្ស៊ីបន្ថែមដែលជិតស្និទ្ធនឹងរដ្ឋាភិបាលរុស្ស៊ី ។

តែយ៉ាងណាក៏ដោយ ទោះបីជាលើសពីវិធានការនេះ ក៏អាម៉េរិកត្រៀមចាត់វិធានការបន្ថែមទៀត ដើម្បីរក្សារុស្ស៊ីឱ្យទទួលខុសត្រូវចំពោះការវាយប្រហាររបស់ខ្លួនលើអ៊ុយក្រែន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង