Yearendyearend1140x150

រុស្ស៊ីបិទប្រព័ន្ធមីស៊ីល និងស្ថានីយរ៉ាដាអ៊ុយក្រែន៣៩ទីតាំង និង ទីតាំងយោធា២១១កន្លែង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
យោធាអ៊ុយក្រែនត្រៀមការពារក្រុងកៀវ

អ៊ុយក្រែន៖ កងកម្លាំងប្រដាប់អាវុធរុស្ស៊ី គិតត្រឹមថ្ងៃទី ២៦ កុម្ភៈនេះ បានបិទហេដ្ឋារចនាសម្ព័ន្ធយោធារបស់ប្រទេសអ៊ុយក្រែនបានចំនួន២១១កន្លែង រួមទាំងប៉ុស្តិ៍បញ្ជាការចំនួន ១៧ ប្រព័ន្ធ S-300 ចំនួន ១៩និង ប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ ស្ថានីយរ៉ាដាចំនួន ៣៩។ នេះបើយោងតាមការប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ី។

ប្រតិបត្តិការប្រយុទ្ធនៅតែបន្តនៅថ្ងៃសុក្រនេះ ដោយក្រុមកងកម្លាំងប្រដាប់អាវុធស៊ីវិល នៅក្នុងទីក្រុង Lugansk និង Donetsk ដែលជាតំបន់ផ្តាច់ខ្លួន បានពង្រីកតំបន់របស់ខ្លួនកើនឡើង ២១ គីឡូម៉ែត្រ និង 25 គីឡូម៉ែត្រពីទីក្រុង ខណៈស៊ីរ៉ែនវាយប្រហារតាមអាកាស បានបន្លឺឡើងក្នុងទីក្រុងអ៊ុយក្រែន ដូចជា Kiev, Kharkiv, Rivne, Dubno និង Sumy ដោយការបាញ់ផ្លោង និងការទម្លាក់គ្រាប់។

ស្ថានការណ៍ដ៏តានតឹង គិតត្រឹមថ្ងៃសុក្រនេះ បានបង្កឱ្យមានការភ័យស្លន់ស្លោ និង ចលាចលក្នុងប្រទេសអ៊ុយក្រែន ដោយមនុស្សប្រញាប់ប្រញាល់ស្តុកទុកសម្ភារចាំបាច់ យកទីជម្រក ឬបើកឡានចេញពីស្រុកកំណើត។ ការកកស្ទះចរាចរណ៍បានកើតឡើងក្នុងទីក្រុង Kiev, Kharkiv និង Odessa ដែលបង្កឡើងដោយការជម្លៀសមនុស្ស។

តាមទីក្រុងខ្លះក្នុងប្រទេសអ៊ុយក្រែន បានប្រកាសបម្រាមគោចរពីម៉ោង ១០:០០ ដល់ ៧:០០យប់ ក្នុងនោះ មានតំបន់ចំនួនបួនផ្សេងទៀតគឺ Cherkasy, Dnipropetrovsk, Kharkiv និង Zaporizhzhia - ក៏បានប្រកាសបម្រាមគោចរផងដែរ។

សារព័ត៌មាន China Media Group បានរាយការណ៍ថា ទាហានរុស្ស៊ីកំពុងធ្វើដំណើរយ៉ាងលឿនឆ្ពោះទៅកណ្តាលទីក្រុងគៀវ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា កងកម្លាំងអ៊ុយក្រែនបានបំផ្ទុះស្ពាននៅភាគពាយ័ព្យក្រុងគៀវ ដើម្បីរារាំង ឬបញ្ឈប់កងកម្លាំងរុស្ស៊ីមិនឱ្យបន្តដំណើរឆ្ពោះទៅកាន់ទីក្រុងគៀវ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង