Yearendyearend1140x150
Img 0571

ប្រធានាធិបតីអ៊ុយក្រែន៖ ខ្ញុំមិនរត់ចេញពីរដ្ឋធានី គៀវ ទេ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោក Volodymyr Zelensky 

ទីក្រុងគៀវ៖ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបញ្ចេញវីដេអូនៃសុន្ទរកថារបស់លោកនៅព្រឹកថ្ងៃសុក្រនេះ ដោយព្រមានថា "ក្រុមបំផ្លិចបំផ្លាញរបស់រុស្ស៊ី" បានចូលទៅក្នុងរដ្ឋធានី គៀវរួចជាស្រេច ហើយថាអ៊ុយក្រែនឥឡូវនេះកំពុង "ការពារមាតុភូមិរបស់ខ្លួនតែម្នាក់ឯង" នៅចំពោះមុខប្រទេសរុស្ស៊ី ហើយលោកពុំទាន់ឃើញមានការអន្តរាគមន៍ពី ណាតូ នឹងអាម៉េរិកឡើយ។

លោកបានបន្ថែមថា "តើអ្នកណានឹងប្រយុទ្ធជាមួយយើង? ខ្ញុំមិនឃើញនរណាម្នាក់ទេចូលមកជួយអ៊ុយក្រែនទេ។ ថ្ងៃនេះយើងបានបាត់បង់វីរបុរសចំនួន ១៣៧ នាក់ ប្រជាពលរដ្ឋ ទាហាន និងជនស៊ីវិល ជាច្រើនថែមទៀត។ លោក បាន បន្ថែម ថា មនុស្ស ៣១៦ នាក់ ផ្សេង ទៀត បាន រង របួស។

លោកZelensky បានព្រមានថា "ក្រុមបំផ្លិចបំផ្លាញ" របស់រុស្ស៊ីបានចូលទៅក្នុងរដ្ឋធានី គៀវ របស់អ៊ុយក្រែនហើយ។ លោក Zelensky បានបន្តថា "សត្រូវបានធ្វើឱ្យខ្ញុំក្លាយជាគោលដៅទី ១ ហើយគ្រួសាររបស់ខ្ញុំគឺជាគោលដៅទី ២ ពួកគេចង់ទម្លាក់ប្រមុខរដ្ឋអ៊ុយក្រែន ហើយដោយហេតុនេះបំផ្លាញរបបអ៊ុយក្រែន" ប៉ុន្តែគាត់បានសង្កត់ធ្ងន់ថា "ខ្ញុំនឹងស្នាក់នៅក្នុង រាជធានី ខ្ញុំនឹងសមាជិកគ្រួសារនៅតែនៅ អ៊ុយក្រែន ហើយ មិនបានចាកចេញពីប្រទេសនោះទេ។

ទន្ទឹមនឹងនេះ លោក Zelensky ក៏បានបង្ហោះនៅលើបណ្តាញសង្គមផ្សព្វផ្សាយមួយ របស់គាត់ដោយស្វែងរកការគាំទ្រពីសហភាពអឺរ៉ុបដែលកំពុងរៀបចំកិច្ចប្រជុំកំពូលវិបត្តិនៅទីក្រុងប្រ៊ុចសែល ហើយស្នើឱ្យអង្គការសហប្រជាជាតិអនុវត្តបេសកកម្មរក្សាសន្តិភាពនៅអ៊ុយក្រែន និង ជួយការពារដែនដីអ៊ុយក្រែនពីការឈ្លានពានរបស់រុស្សីផង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង