Yearendyearend1140x150

លោក បៃដិន ថាមិនមាន"គម្រោង"ដើម្បីនិយាយជាមួយលោកពូទីនទេ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី​ ម៉ាលីង
/
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) ប្រភពរូប៖ RT

អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា លោកមិនមាន "ផែនការ" ដើម្បីនិយាយជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) ដែលគាត់បានចោទប្រកាន់ថា បានធ្វើការវាយប្រហារ "ត្រៀមទុកជាមុន" លើអ៊ុយក្រែននោះទេ។

នៅពេលត្រូវបានគេសួរថា តើលោក ដៃដិនកំពុងទំនាក់ទំនងជាមួយវិមានក្រឹមឡាំង ដើម្បីរក្សាស្ថានការណ៍មិនឲ្យ "កាន់តែតានតឹង" ដែរទេ។ លោក បៃដិន ឆ្លើយថា មិនមានគម្រោងនិយាយដោយផ្ទាល់ជាមួយលោកពូទីននោះទេ។ ទណ្ឌកម្ម ដែលបានប្រកាសពីមុនពីសហរដ្ឋអាមេរិកបានកំណត់គោលដៅស្ថាប័នហិរញ្ញវត្ថុ និងបុគ្គលដែលមានទ្រព្យសម្បត្តិ និងក្រុមគ្រួសាររបស់ពួកគេ។

លោក បៃដិន បន្ថែមថា «វិធីដែលយើងនឹងធានាថា វានឹងមិនឈានទៅរកជម្លោះធំជាងនេះ» គឺដោយការផ្តល់កម្លាំងទាំងអស់ដែលត្រូវការនៅក្នុងបណ្តាប្រទេសអឺរ៉ុបខាងកើតដែលជាសមាជិករបស់ណាតូ។

លោក បៃដិន បាននិយាយថា ការគំរាមកំហែងពីមុនដែលលោកបានធ្វើពីការដាក់ទណ្ឌកម្មផ្ទាល់ខ្លួនចំពោះលោក ពូទីន ជុំវិញសកម្មភាពអ៊ុយក្រែនរបស់លោក “គឺនៅលើតុ”។

ទោះបីជាមានការព្រមានពីលោក បៃដិន និងអ្នកផ្សេងទៀតអំពីអ៊ុយក្រែនក៏ដោយ ទីក្រុងម៉ូស្គូបានប្រកាសនៅព្រឹកថ្ងៃព្រហស្បតិ៍ថា យោធារុស្ស៊ីកំពុងធ្វើដំណើរចូលទៅក្នុងអ៊ុយក្រែនដើម្បី "លុបបំបាត់យោធាពីតំបន់បំបែកចេញពីអ៊ុយក្រែន។ ចំណាត់ការនេះបានធ្វើឡើងបន្ទាប់ពីលោក បៃដិន បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីមុនមក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង