Cc time
Cct850x100 1
Itt 0  web banner

សភាពាណិជ្ជកម្មចិនជំរុញឱ្យកម្ពុជាបង្រ្កាបជនជាតិចិនដែលបើកល្បែងអនឡាញនៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ជនរងគ្រោះជនជាតិចិនដែលត្រូវបានចិនគ្នាឯងចាប់បង្ខំឱ្យធ្វើជាទាសករលក់ឈាមនៅខេត្តព្រះសីហនុ

ភ្នំពេញ៖សភាពាណិជ្ជកម្មចិននៅកម្ពុជា នៅថ្ងៃទី២៤ ខែកុម្ភៈនេះ បានអំពាវនាវឲ្យមានការបង្ក្រាបការប្រព្រឹត្តខុសច្បាប់ដ៏កាចសាហាវពាក់ព័ន្ធនឹងពលរដ្ឋចិននៅក្នុងប្រទេសកម្ពុជា ជាពិសេសលុបបំបាត់ល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណែត និងក្រុមបោកប្រាស់ទូរគមនាគមន៍ និងអំពើខុសច្បាប់ផ្សេងៗ។

យោងតាមសេចក្តីប្រកាសព័ត៌មាន សភាពាណិជ្ជកម្មចិន បានពិនិត្យឃើញថា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ មានករណីគ្រោះថ្នាក់ការបាញ់ប្រហារ ការចាប់ជំរិត និងការជំរិតទារប្រាក់។ល។ ដោយវិធីសាស្ត្រនៃឧក្រិដ្ឋជនមួយចំនួនរបស់គេពិតជាឃោរឃៅបំផុត និង ទង្វើរព្រៃផ្សៃវាបានធ្វើឲ្យផ្ទុះកំហឹង ហើយបានជំរុញឲ្យមានជនរួមជាតិចិននៅកម្ពុជា និង ប្រជាជនចិននៅប្រទេសចិន មានកំហឹងយ៉ាងខ្លាំង ។

បើតាមសភាពាណិជ្ជកម្មចិន ករណីគ្រោះថ្នាក់ទាំងនេះ សុទ្ធតែពាក់ព័ន្ធនឹងល្បែងស៊ីសងតាមអីនធឺណិតនិង ក្រុមបោកប្រាស់ទូរគមនាគមន៍នៅកម្ពុជា ដែលបានបង្កការខូចខាតយ៉ាងខ្លាំងដល់អាជីវកម្មរបស់កម្ពុជា និង បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនុកចិត្តរបស់ជនជាតិចិនដែលមានគំនិតមកធ្វើការវិនិយោគ និង ធ្វើអាជីវកម្មនៅកម្ពុជា។

សម្រាប់សភាពណិជ្ជកម្មចិន ប្រសិនបើក្រុមល្បែងស៊ីសងតាមអ៊ីនធឺណែតត្រូវបានអនុញ្ញតខុសច្បាប់ ហើយគេធ្វើអ្វីដែលខ្លួនចង់បាន មិនត្រឹមតែសហគ្រាសចិន ដែលមានបំណងអភិវឌ្ឍនៅកម្ពុជានឹងត្រូវបាក់ទឹកចិត្តប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទស្សនវិស័យអាជីវកម្ម និងទំនុកចិត្តរបស់ក្រុមហ៊ុនចិនដែលកំពុអប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។

ជាកាកត់សម្គាល់ថា ការអំពាវនាវរបស់សភាពាណិជ្ជកម្មចិននៅកម្ពុជាពេលនេះ ធ្វើឡើងបន្ទាប់ពីមានករណីជនជាតិចិនត្រូវបានក្រុមល្បែងស៊ីសងតាមអ៊ីនធឺណេតចាប់ឃុំខ្លួនបង្ខំធ្វើជា“ទាសករលក់ឈាម”បានកើតឡើងនៅខេត្តព្រះសីហនុប្រទេសកម្ពុជា ដោយក្រុមឧក្រិដ្ឋជនជាជនជាតិចិនដូចគ្នា ករណីនេះក្លាយជារឿងក្តៅបំផុតមួយនៅក្នុងបណ្តាញសង្គមប្រទេសចិន ដែលមានអ្នកមើលរាប់លាននាក់ និងមានអ្នកបញ្ចេញមតិរាប់ម៉ឺននាក់ខឹងសំបារ និងថ្កោលទោសជាខ្លាំងដល់ក្រុមឧក្រិដ្ឋជនល្បែងស៊ីសងតាមអ៊ីនធឺណេត និងអំពាវនាវអោយអជ្ញាធរកម្ពុជាបំបែករឿងក្តីនេះស្រាវជ្រាវស្វែងរកកាពិត ចាប់ក្រុមឧក្រិដ្ឋជនដ៏ឃោឃៅកាត់ទោសតាមច្បាប់ ។

ក្រសួងសន្តិសុខសាធារណៈចិន និង ក្រសួងការបរទេសចិន មានការយកចិត្តទុកជាខ្លាំង ចំពោះករណីខាងលើ និង កំពុងជំរុញអោយស្ថានទូតចិនប្រចាំប្រទេសកម្ពុជា និងសមត្ថកិច្ចបើស្បៃដ៏ខ្មៅងងឹត ស្វែងរកកាពិតអោយឃើញ៕

Khcct banner

អត្ថបទទាក់ទង