Yearendyearend1140x150

លោក ស៊ីជីនភីង ចុះត្រួតពិនិត្យ​ការងារនៅ​ខេត្ត​ Shan Xi ​ប្រទេសចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖លោក ស៊ីជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនិស្តចិន នៅថ្ងៃទី ១១ ខែ ឧសភាបានអញ្ជើញចុះត្រួតពិនិត្យ​ការងារនៅ​ខេត្ត​ Shan Xi ​ប្រទេសចិន ។ រសៀលថ្ងៃដដែលនោះ លោកបាន​អញ្ជើញទៅដល់មូលដ្ឋាន​ដាំដុះផ្កាDayliliសរីរាង្គតាមស្តង់ដារនិងភូមិ Fangcheng ឃុំ Xiping នៅខណ្ឌ ​Yunzhou​ ​ក្រុង Datong ដើម្បីស្វែងយល់ពី​​ស្ថានភាពការងារពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រនៅទីនោះ ។ បន្ទាប់មក លោកបានអញ្ជើញទៅតំបន់ទេសភាព Yungang ដើម្បី​ស្វែងយល់ពីស្ថានភាពអភិរក្សបេតិកភណ្ឌប្រវត្តិសាស្ត្រនិងវប្បធម៌នៅនឹងកន្លែង ។

ខេត្ត​ Shan Xi​ ល្បីឈ្មោះដោយសារទីនេះ​សំបូរទៅដោយធ្យូងថ្មដែលជាខេត្តប្រភពថាមពលសំខាន់របស់ប្រទេសចិន ។ ខែ កុម្ភៈ ឆ្នាំ ២០២០ ស្រុក(ខណ្ឌ)ចំនួន ៥៥ នៅ​ខេត្ត​ Shan Xi​ បានលុបបំបាត់ភាពក្រីក្រ ភាពក្រីក្រក្នុងតំបន់ទាំងមូលត្រូវបានដោះស្រាយជាមូលដ្ឋាន ។ តំបន់ទេសភាព Yungang តំណាងឱ្យបច្ចេកទេសខ្ពស់បំផុតនៃសិល្បៈចម្លាក់លើ​ពិភពលោកនៅសតវត្សរ៍ទី ៥ ហើយក៏ត្រូវ​គេស្គាល់ថា ចម្លាក់ថ្មីភ្នំធំទាំង​ ៣ នៅក្នុងប្រទេសចិនដែលល្បីឈ្មោះ​ទន្ទឹមនឹងចម្លាក់រូងភ្នំ Mogaoku ក្រុង Dunhuang និង ចម្លាក់រូងភ្នំ Longmen ក្រុង Luoyang ។នេះបើតាមការចុះផ្សាយរបស់វិទ្យុមិត្តភាពកម្ពុជា ចិន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង