Yearendyearend1140x150
Img 0571

ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនត្រូវបានដកថយ បន្ទាប់ពីការវាយលុកដ៏ខ្លាំងក្លា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី​ ម៉ាលីង
/
 ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនត្រូវបានដកថយ ប្រភពរូប៖ RT

អ៊ុយក្រែន៖ ក្រសួងការពារជាតិរបស់ប្រទេសអ៊ុយក្រែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ីបានដកប្រព័ន្ធការពារដែនអាកាស និងកងកម្លាំងអាកាសរបស់អ៊ុយក្រែនជាមួយនឹងការវាយប្រហារយ៉ាងខ្លាំងក្លាជាបន្តបន្ទាប់។ ទីក្រុងមូស្គូក៏បានអះអាងដែរថា ឆ្មាំព្រំដែនអ៊ុយក្រែន មិនអាចទប់ទល់នឹងកងទ័ពរុស្ស៊ីដែលកំពុងរីកចម្រើននោះទេ។

ក្នុងពេលជាមួយគ្នានោះ ក្រុមមន្ត្រីបានបដិសេធការអះអាង ដែលធ្វើឡើងដោយប្រមុខការពារជាតិអ៊ុយក្រែនថា រុស្ស៊ីបានបាត់បង់យន្តហោះយោធាយ៉ាងហោចណាស់មួយលើប្រទេសក្នុងអំឡុងពេលវាយប្រហារ។

នៅក្នុងសេចក្តីថ្លែងការណ៍មុននេះ ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍ថា បានធ្វើការវាយប្រហារយ៉ាងជាក់លាក់ទៅលើហេដ្ឋារចនាសម្ព័ន្ធយោធារបស់អ៊ុយក្រែន។

រុស្ស៊ីបានបើកការវាយប្រហារលើអ៊ុយក្រែននៅព្រឹកថ្ងៃព្រហស្បតិ៍ តាមការបញ្ជារបស់ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន។ លោកបាននិយាយថា គោលដៅនៃប្រតិបត្តិការ គឺដើម្បី«គ្មានយោធា» និង "de-Nazify" របស់អ៊ុយក្រែន។

មេដឹកនាំរុស្ស៊ីបានអះអាងថា សកម្មភាពយោធា គឺជាការចាំបាច់ដើម្បីបញ្ឈប់ការវាយប្រហាររបស់អ៊ុយក្រែនលើតំបន់បំបែកខ្លួនចេញ ដែលទីក្រុងម៉ូស្គូបានទទួលស្គាល់ថា ជារដ្ឋឯករាជ្យ និង អធិបតេយ្យភាពកាលពីថ្ងៃចន្ទ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង