Yearendyearend1140x150

ចិនជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធនឹងបញ្ហាអ៊ុយក្រែនអនុវត្តការអត់ធ្មត់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី​ ម៉ាលីង
/
 លោក Zhang Jun ជាតំណាងអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិ បានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំពេញអង្គនៃសម័យប្រជុំលើកទី ៧៦ នៃមហាសន្និបាតអង្គការសហប្រជាជាតិស្តីពីបញ្ហាអ៊ុយក្រែន ប្រភពរូប៖ ស៊ីស៊ីធីវី

ចិន៖ បេសកជនចិនប្រចាំអង្គការសហប្រជាជាតិកាលពីថ្ងៃពុធ បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធក្នុងបញ្ហាអ៊ុយក្រែនអនុវត្តការអត់ធ្មត់។ លោក Zhang Jun ជាតំណាងអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិ បានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំពេញអង្គនៃសម័យប្រជុំលើកទី ៧៦ នៃមហាសន្និបាតអង្គការសហប្រជាជាតិស្តីពីបញ្ហាអ៊ុយក្រែន។

លោក Zhang Jun បាននិយាយថា នៅក្នុងបរិបទបច្ចុប្បន្ន ភាគីពាក់ព័ន្ធទាំងអស់គួរតែអនុវត្តការអត់ធ្មត់ និងជៀសវាងការចាត់វិធានការណាមួយ ដែលអាចធ្វើឱ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរឡើង។

លោក Zhang បានបន្ថែមថា ប្រទេសចិនបាននិងកំពុងយកចិត្តទុកដាក់លើស្ថានភាពវិវត្តនៅអ៊ុយក្រែន ហើយជំហររបស់ចិនលើការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីនៃរដ្ឋទាំងអស់មានភាពស្របគ្នា ហើយគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិគួរតែត្រូវបានអនុវត្តរួមគ្នា។

លោកបានសង្កត់ធ្ងន់ថា «បញ្ហាអ៊ុយក្រែនត្រូវបានចាក់ឫសនៅក្នុងបណ្តាញដ៏ស្មុគស្មាញនៃកត្តាប្រវត្តិសាស្ត្រ និងបច្ចុប្បន្ន។ អន្តរកម្មនៃកត្តាទាំងនោះ បានជំរុញឱ្យស្ថានការណ៍ឈានដល់ចំណុចតានតឹង។ ក្នុងបរិបទបច្ចុប្បន្ន ភាគីពាក់ព័ន្ធទាំងអស់គួរតែអនុវត្តការអត់ធ្មត់ និងជៀសវាងការចាត់វិធានការណាមួយដែលអាចធ្វើអោយមានស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង»។

ប្រទេសចិនអំពាវនាវឱ្យភាគីទាំងអស់ទទួលស្គាល់ពីសារៈសំខាន់នៃការអនុវត្តគោលការណ៍សន្តិសុខមិនអាចបំបែកបាន បន្តចូលរួមក្នុងកិច្ចសន្ទនា និងការពិគ្រោះយោបល់ និងស្វែងរកដំណោះស្រាយសមហេតុផលដែលដោះស្រាយបញ្ហាកង្វល់របស់គ្នាទៅវិញទៅមកតាមរយៈមធ្យោបាយសន្តិភាព ដោយផ្អែកលើសមភាព និងការគោរពគ្នាទៅវិញទៅមក។

លោកបានបញ្ជាក់ថា ប្រទេសចិនស្វាគមន៍ និងលើកទឹកចិត្តរាល់កិច្ចខិតខំប្រឹងប្រែងដែលមានគោលបំណងសម្របសម្រួលដំណោះស្រាយការទូត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង