Yearendyearend1140x150
Img 0571

អតីតប្រធានធនាគារមួយនៅចិនទទួលសំណូក ៩៧៩ លានយ័ន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ ករណីលោក Sun Deshun អតីតអនុលេខានៃគណៈកម្មាធិការបក្ស និងជាប្រធានសាខាធនាគារចិន China CITIC ត្រូវបានបើកសវនាការជាសាធារណៈនៅតុលាការប្រជាជនកម្រិតមធ្យម ក្រុង ជីណាន (Jinan) ខេត្ត សានតុង (Shandong) កាលពីថ្ងៃអង្គារ ដោយគាត់ត្រូវបានចោទប្រកាន់ពីបទទទួល សំណូកប្រហែល ៩៧៩,៥ លានយ័ន និងបានសារភាពកំហុសនៅក្នុងតុលាការ ដោយតុលាការបានសម្រេចពន្យារពេលប្រកាសការកាត់ទោសនៅថ្ងៃក្រោយ ។

ព្រះរាជអាជ្ញាក្រុង ជីណាន បានចោទប្រកាន់ លោក Sun Deshun ពីការទាញយកផលប្រយោជន៍ពីមុខតំណែងរបស់គាត់ជាប្រធានធនាគារចិន China CITIC សាខាប៉េកាំង ប្រធានធនាគារទំនាក់ទំនងសាខាប៉េកាំង និង អនុប្រធាន និងប្រធានធនាគារចិន China CITIC ចាប់ពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០១៩ ដោយផ្តល់ជំនួយដល់អង្គភាពពាក់ព័ន្ធក្នុងការទទួលបានអនុញ្ញតការស្នើសុំ ឥណទាន និងទទួលយកទ្រព្យសម្បត្តិដោយខុសច្បាប់។

ក្នុងអំឡុងពេលសវនាការ ទីភ្នាក់ងារអយ្យការសាធារណៈបានបង្ហាញភស្តុតាងដែលពាក់ព័ន្ធ លោក Sun Deshun និងមេធាវីការពារក្តីរបស់លោកបានបញ្ចេញមតិការពារ ហើយអយ្យការ និងមេធាវីការពារក្តីបានបញ្ចេញមតិយ៉ាងពេញលេញ។ នៅក្នុងដំណាក់កាលថ្លែងការណ៍ចុងក្រោយ លោក Sun Deshun បានសារភាពកំហុស ហើយសម្តែងការស្ដាយក្រោយនៅក្នុងពេលសវនាការ។ យោងតាមរបាយការណ៍បានបង្ហាញថា សាច់ញាតិរបស់ចុងចោទ សមាជិកសភាប្រជាជនជាតិ សមាជិកនៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន និងប្រជាជនមកពីគ្រប់មជ្ឈដ្ឋានជាង ៣០ នាក់បានចូលរួមការបើកសវនាការនេះ។

លោក Sun Deshun អាយុ ៦៣ ឆ្នាំបានធ្វើការឱ្យធនាគារចិន China CITIC អស់រយៈពេលជាច្រើនឆ្នាំហើយបានបម្រើការជាអនុប្រធានហើយបន្ទាប់មកជាប្រធាន។ គាត់ត្រូវបានស៊ើបអង្កេតដោយអាជ្ញាធរបន្ទាប់ពីមានសេចក្តីរាយការណ៍ថាគាត់បានបាត់ការទំនាក់ទំនងកាលពីចុងខែសីហាឆ្នាំ ២០១៩ និង គាត់ត្រូវបានគេបណ្តេញចេញពីគណបក្សនៅថ្ងៃទី ២០ ខែមីនាឆ្នាំបន្ទាប់។

រដ្ឋាភិបាលបានរិះគន់គាត់នៅពេលនោះថា គាត់បានរំលោភលើការសម្រេចចិត្ត និងការដាក់ឱ្យប្រើប្រាស់សេវាហិរញ្ញវត្ថុសម្រាប់សេដ្ឋកិច្ច ដោយស្វែងរកអត្ថប្រយោជន៍សម្រាប់អ្នកដទៃ រំលោភលើបទប្បញ្ញត្តិក្នុងការជ្រើសរើសបុគ្គលិក និងប្រើប្រាស់អំណាចនៃការអនុម័តប្រាក់កម្ចី សម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន ដោយចូលរួមក្នុងប្រតិបត្តិដោះដូរជាមួយពាណិជ្ជករមិនស្របច្បាប់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង