Yearendyearend1140x150

ចិន៖អង្គការសុខភាពពិភពលោកមិនគាំទ្រការ​រើស​អើង​«ទេសចរណ៍ចិន»​ទេ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/


អ្នកនាំពាក្យនៃក្រសួងការបរទេសចិនលោក កឹង សួង។

ចិន៖អ្នកនាំពាក្យនៃក្រសួងការបរទេសចិនលោក កឹង សួង បានរម្លឹកឡើងពីវិធានការរបស់អង្គការសុខភាពពិភពលោកការរិតត្បិតភ្ញៀវទេសចរ និង ពាណិជ្ជកម្មចិន។លោក កឹងសួង បានបញ្ជាក់ថា អង្គការសុខភាពពិភពលោកបញ្ចាក់ច្រើនដងហើយ មិនគាំទ្រដាច់ខាតក្នុងការប្រើវិធានការរិតត្បិតទេសចរណ៍ និង ពាណិជ្ជកម្មចិន។

ចំពោះប្រទេសដែលផ្អាកជើងហោះហើរជាមួយចិន អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ(ICAO)ក៏បានព្រមាន និង ជំរុញអោយប្រទេសទាំងអស់នេះ អនុវត្តតាមការណែនាំរបស់អង្គការសុខភាពពិភពលោកផងដែរ។

លោក កឹង សួង និយាយថា “យើងសង្ឈឹមថា មតិយោបល់និង កាណែនាំរបស់អង្គការសុខភាពពិភពលោក និង អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ទទួលបានការគោរព។”

ការលើកឡើងរបស់អ្នកនាំពាក្យនៃក្រសួងការបរទេសចិន ធ្វើឡើងបន្ទាប់ពីមានអ្នកកាសែតបរទេសម្នាក់បានសួរសំណួរទៅលោកក្នុងសន្និសិតកាសែតថា «បច្ចុប្បន្នមាននិសិត្សមកពីប្រទេសប៉ាគីស្ថាន នេប៉ាល កម្ពុជា និងប្រទេសអាព្រិចមួយចំនួន កំពុងស្នាក់នៅទីក្រុងអ៊ូហាន ពុំទាន់ត្រលប់ទៅប្រទេសពួកគាត់វិញទេ។តើប្រទេសចិនបានធ្វើការងារអ្វីខ្លះ បានជាធ្វើប្រទេសទាំងនេះមិនយកប្រជាពលរដ្ឋរបស់ខ្លួនត្រលប់ទៅប្រទេសគេវិញ ហើយថែមទាំងមិនផ្អាកជើងហោះហើរពីចិន។»

លោក កឹង សួង បានឆ្លើយថា រដ្ឋាភិបាលចិនយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការការពារសុវតិភាព និង សុខុមាល ភាព ប្រជាពលរដ្ឋបរទេសដែលរស់នៅទីក្រុងអ៊ូហាន ហើយថែមទាំងមានវិធានការណ៏យ៉ាងសកម្ម និង ដោះស្រាយបញ្ហាទាំងឡាយដែលពួកគាត់សំណូមពរបានយ៉ាងឆាប់រហ័ស។

លោកបាននិយាយថា ប្រធានអង្គការសុខភាពពិភពលោក Dr Tedros Adhanom Ghebreyesus បានណែនាំ មិនគាំទ្រក្នុងការយកប្រជាពលរដ្ឋរបស់ខ្លួនត្រលប់ទៅប្រទេសវិញទាំងប្រថុយប្រថាន ហើយវិធានការល្អបំផុត គឺស្នាក់នៅកន្លែងដដែល ដើម្បីការពារការឆ្លងដោយខ្លួន។

អ្នកនាំពាក្យនៃក្រសួងការបរទេសចិនរូបនេះ បានសង្កត់ធ្ងន់ថា «បើសិនជាមានប្រទេសណាចង់យកប្រជាពលរដ្ឋរបស់ខ្លួនត្រលប់ទៅប្រទេសវិញនោះ ប្រទេសចិនក៏ជួយរៀបចំអោយដែរ គឺអនុវត្តទៅតាមច្បាប់អន្តរជាតិ និងវិធានការការពាររបស់ប្រទេសចិន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង