Cct850x100 1

ការដាំស្រូវរដូវវស្សានៅទូទាំងប្រទេសកម្ពុជាសម្រេចបានជាង២២ម៉ឺនហិចតា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

កម្ពុជា៖ ការដាំដុះស្រូវរដូវវស្សានៅទូទាំងប្រទេសកម្ពុជា សម្រេចធ្វើការ ស្ទូង ព្រោះ និងបុកដាំ បានចំនួន ២២៤ ៦១៨ ហិចតា ស្មើនឹង ៨,៦៨% នៃផែនការចំនួន ២ ៥៨៨ ១៣០ ហិចតា ក្នុងនោះរួមមាន ស្រូវស្រាលចំនួន ១៤៤ ៤០៩ ហិចតា ស្រូវកណ្តាលចំនួន ៣៨ ៥៨០ ហិចតា ស្រូវធ្ងន់ចំនួន ៣៥ ៧៤៣ ហិចតា ស្រូវចម្ការចំនួន ១១៦ ហិចតា ស្រូវឡើងទឹកចំនួន ៥ ៧៧០ ហិចតា។

ដោយឡែក ការដាំដុះស្រូវរដូវវស្សាក្នុងខេត្តកំពង់ចាមបានចំនួន ១១ ៥៨៥ហិចតា ស្មើនឹង ១៣,៤០% នៃផែនការ ៨៦ ៤៦១ ហិចតា គិតមកត្រឹមថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ២០២០។ សម្រាប់ដំណាំរួមផ្សំសម្រេចបាន ១៧ ៤១៣ហិចតា ស្មើនឹង ៣៥,០៨% នៃផែនការ ៤៩ ៦៣៣ ហិចតា។



ពាក្យទាក់ទង: ដំណាំស្រូវ
Khcct banner

អត្ថបទទាក់ទង