Cc time
Cct850x100 1
Itt 0  web banner

សម្តេច ហ៊ុន សែន៖យើងគ្មានតម្រូវការ«បិទក្រុង»ដោយសារកូវីដទៀតនោះទេ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ២២ កុម្ភៈនេះ បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជាគ្មានតម្រូវការត្រូវបិទទីក្រុង ឬខេត្ត ដោយសារកូវីដ-១៩ទៀតនោះទេ។ការប្រកាសនេះ សម្តេចចង់ឆ្លើយតបទៅនឹងមតិលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាអាចនឹងបិទក្រុងឡើងវិញ ខណៈជំងឺកូវីដអូមីក្រុងឆ្លងច្រើននៅកម្ពុជា។

សម្តេច ហ៊ុន សែន បានទទួលស្គាល់ថា ក្នុងរយៈពេលចុងក្រោយនេះចំនួនអ្នកឆ្លងកូវីដបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុងឆ្លងច្រើននៅក្នុងសហគមន៍នៅកម្ពុជា។តែសម្តេច បានប្រកាសរាជរដ្ឋាភិបាលមិនមានគោលការណ៍ណាមួយដែលត្រូវបិទទីក្រុង ឬខេត្តណាមួយដោយសារកូវីដ-១៩ទៀតនោះទេ។

បើតាមសម្តេច ហ៊ុន សែន ប្រសិនបើមានករណីឆ្លងកូវីដក្នុងតំបន់ណា តំបន់នោះអាចរៀបចំបិទ ឬផ្អាកបណ្តោះអាសន្តតាមទីតាំងជាក់ស្តែង ដោយអនុវត្តតាមវិធានការសុខាភិបាលដែលបានប្រកាសដាក់ចេញដោយក្រសួងសុខាភិបាលកម្ពុជា។ម្យ៉ាងវិញទៀត ពលរដ្ឋកម្ពុជាបានទទួលចាក់វ៉ាក់សាំងស្ទើរគ្រប់គ្នា ដូច្នេះបើទោះបីឆ្លងក៏ជំងឺនេះស្រាលពលរដ្ឋអាចព្យាបាលនៅតាមផ្ទះរបស់ខ្លួនបានតាមការណែនាំរបស់ក្រសួង។

តែយ៉ាងណា សម្តេច ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់កុំមើលស្រាលជំងឺកូវីដបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុងនេះ ព្រោះនៅរយៈពេល៣ថ្ងៃចុងក្រោយនេះ កម្ពុជាចាប់ផ្តើមមានអ្នកស្លាប់ដោយសារកូវីដ-១៩ចាប់តាំងពីជំងឺនេះវាយចូលក្នុងសហគមន៍កម្ពុជា។ដូច្នេះតម្រូវឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ត្រូវតែអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ៕



Khcct banner

អត្ថបទទាក់ទង