Yearendyearend1140x150
Img 0571

សម្តេច ហ៊ុន សែន ទាត់ចោលការចោទថាកម្ពុជាជាប់«អន្ទាក់បំណុល»ចិនដូចស្រីលង្កា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី ២២ កុម្ភៈនេះ បានថ្លែងបដិសេធជាថ្មីលើការវិភាគមួយចំនួនដែលចោទប្រកាន់ថា កម្ពុជានឹងជាប់អន្ទាក់បំណុលប្រទេសចិនដូចប្រទេសស្រីលង្កា។នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកការលើកឡើងនេះថា ជាការវិភាគគ្មានមូលដ្ឋាន និង ប្រៀបដូចជាសត្វតិរច្ឆាន ឬប្រេត។

សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា អ្នកវិភាគដែលបានលើកឡើងថា អន្ទាក់បំណុលរបស់ប្រទេសចិនលើបញ្ហាកំពង់ផែព្រះសីហនុ ដូចជាអន្ទក់បំណុលរបស់ស្រីលង្កាជាមួយចិន។សម្តេចបានចាត់ទុកការលើកឡើងនេះ គឺមិនបានយល់ពីការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា។

សម្តេច ហ៊ុន សែន បានពន្យល់ថា កំពង់ផែក្រុងព្រះសីហនុ ប្រទេសជប៉ុនជាអ្នកទទួលរាប់រងសាងសង់ និងមានភាគហ៊ុនមួយចំនួនក្នុងការអភិវឌ្ឍនោះផងដែរ។សម្តេចបានចោទជាសំណួរថា កំពង់ផែជប៉ុនជាអ្នកទទួលខុសត្រូវសាងសង់ ហេតុអ្វីបែរជាអ្នកវិភាគចោទថា ទៅជាប់បំណុលរបស់ចិនទៅវិញ?សម្តេចចាត់ទុកអ្នកវិភាគនេះជាមនសុសតិរច្ឆាន ឬប្រដូចទៅជាប្រេតជាដើម។

គួរបញ្ជាក់ថា ការលើកឡើងរបស់សម្តេច ហ៊ុន សែន យ៉ាងដូច្នេះធ្វើឡើងក្នុងពេលសម្តេចអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក លើផ្ទៃដីទំហំ ៣ហិកតា ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី ២២ កុម្ភៈ ឆ្នាំ២០២២៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង