Yearendyearend1140x150

ម្តាយលោកស៊ីជីនភីង៖ “ឱ្យតែកូនធ្វើការងារឱ្យបានល្អ គឺជាភាពកតញ្ញូចំពោះឳពុកម្តាយហើយ”

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្តា
/
លោក ស៊ី ជីនភីង និងម្តាយរបស់លោក។រូបភាពពីវិទ្យុមិត្តភាពកម្ពុជា ចិន។ 

ចិន៖ ត្រកូលលោក ស៊ីជីនភីង បានបង្រៀនកូនចៅយ៉ាងម៉ឺងម៉ាត់ អំពីការរស់នៅដោយសំចៃ និងឧស្សាហ៍ព្យាយាម មិនថានឿយហត់យ៉ាងណាក៏ដោយ ក៏លោកស្រី Qi Xin ម្ដាយលោកស៊ីជីនភីង ក៏តែងតែចាត់ទុកការងារជាអាទិភាព មិនដែលធ្វើឱ្យខកខានការងារឡើយ។ នៅថ្ងៃបុណ្យចូលឆ្នាំថ្មីចិនឆ្នាំនេះ លោក ស៊ី ជីនភីង មិនបានជួបជុំឪពុកម្តាយនៅក្រុងប៉េកាំងទេ ដោយសារជាប់រវល់ភារកិច្ច។ តែម្ដាយរបស់លោក បាននិយាយតបទៅកូនថា «នៅឱ្យតែកូនធ្វើការងារឱ្យបានល្អ នោះគឺជាភាពកតញ្ញូចំពោះឳពុកម្តាយហើយ ហើយក៏ជាការទទួលខុសត្រូវចំពោះក្រុមគ្រួសារ និងខ្លួនឯងផងដែរ»។

កាលពីពេល លោកស៊ីជីនភីងមានអាយុ ៥ឬ៦ឆ្នាំ លោកស្រី Qi Xin ម្តាយរបស់លោក ស៊ីជីនភីង បានអៀវលោកទៅទិញសៀវភៅរឿងលោក YueFei ។ បន្ទាប់ទិញមក ម្តាយរបស់លោកចាប់ផ្តើមនិទានរឿង«តបស្នងសងគុណជាតិដោយភក្តីភាព» និងរឿង «ម្ដាយ YueFei សាក់អក្សរនៅខ្នងYueFei»។ អក្សរនោះគឺ”精忠报国”មានន័យថា«តបស្នងសងគុណជាតិដោយភក្តីភាព» បានញ៉ាំងឱ្យលោក ស៊ីជីនភីង ចងចាំរហូតដល់បច្ចុប្បន្ននេះ ហើយក៏ជាគោលដៅដែលលោកស្វែងរកពេញមួយជីវិតផងដែរ។

ពេលលោក ស៊ីជីនភីង ចុះទៅធ្វើស្រែចម្ការ នៅតំបន់ភាគខាងជើង ខេត្តស្រានស៊ី ម្តាយលោកបានដេរថង់ក្រណាត់តូចមួយ សម្រាប់ដាក់អំបោះ និងម្ជុល ហើយលើថង់ក្រណាត់នេះបានប៉ាក់អក្សក្រហមថា “ដួងចិត្តអ្នកម្តាយ”!

ក្នុងអំឡុងពេលលោកទៅធ្វើស្រែចម្ការនៅភូមិ Liang Jiahe លោកមិនដែលធ្វើឱ្យអ្នកម្តាយអស់សង្ឃឹមទេ ។ ពេលធ្វើស្រែចម្ការនៅជនបទរយៈពេល៧ឆ្នាំ លោកបានភ្ជាប់មនោសញ្ចេតនាយ៉ាងជ្រាលជ្រៅជាមួយអ្នកភូមិនៅតំបន់ភាគខាងជើងនៃខេត្តស្រានស៊ី ។

កាលពីបុណ្យចូលឆ្នាំថ្មីចិនឆ្នាំ២០០១ ម្តាយលោកបានហៅទូរស័ព្ទទៅលោកដែលកាលនោះលោកជាអភិបាលខេត្ត Fu Jian ។ ប៉ុន្តែ បុណ្យចូលឆ្នាំថ្មីចិននេះ លោក ស៊ី ជីនភីង មិនបានត្រឡប់ទៅក្រុងប៉េកាំងវិញ ដើម្បីជួបជុំជាមួយឪពុកម្តាយទេដោយសារជាប់រវល់ភារកិច្ច ។

ពេលឮថា កូនប្រុសមិនអាចត្រឡប់មកផ្ទះវិញ ដោយសារជាប់រវល់ការងារ ម្តាយលោកបែរជាសប្បាយចិត្តណាស់ ហើយឆ្លើយតបថា “ឱ្យតែកូនធ្វើការងារឱ្យបានល្អ នោះគឺជាភាពកតញ្ញូចំពោះឳពុកម្តាយហើយ ហើយក៏ជាការទទួលខុសត្រូវចំពោះក្រុមគ្រួសារ និងខ្លួនឯងផងដែរ”។

សូមបញ្ជាក់ថាលោកស្រី Qi Xin ម្តាយរបស់លោក ស៊ីជីនភីង ហើយជាភរិយារបស់លោក Xi Zhongxun អតីតឧបនាយករដ្ឋមន្ត្រីចិន អ្នកស្រីមិនធ្លាប់ធ្វើរឿងអ្វី ដើម្បីផលប្រយោជន៍ខ្លួនឡើយ ហើយមានរបៀបរស់នៅដ៏សាមញ្ញរាបសារហូតមក។ ក្នុងនាមជាភរិយារបស់លោក Xi Zhongxun អតីតឧបនាយករដ្ឋមន្ត្រីចិន នោះឡើយ ហើយអ្នកស្រីក៏មិនដែលគិតថា ប្រើទំនាក់ទំនងរបស់ប្តី ដើម្បីផ្ទេរការងារទៅអង្គភាពនៅជិតផ្ទះដែរ គ្រាន់តែធ្លាប់បានចូលរួមសកម្មភាពការទូតម្តងប៉ុណ្ណោះ ក្នុងនាមជាភរិយារបស់ឧបនាយករដ្ឋមន្ត្រីចិន។

នេះជាហេតុដែលធ្វើឱ្យប្រធានរដ្ឋចិនលោក ស៊ីជីនភីង រូបនេះ ទទួលឥទ្ធិពលពីឥរិយាបថគ្រួសារ ជាពិសេសម្ដាយលោក ដែលមានរបៀបរស់នៅដ៏សាមញ្ញរាបសារផងដែរ។ ក្នុងការិយាល័យរបស់លោក ស៊ី ជីនភីង ដាក់តាំងរូបថតឳពុកម្តាយ និងក្រុមគ្រួសារ ដែលរូបថតមួយសន្លឹកមានរូបលោក ស៊ីជីនភីង និងម្តាយលោកកាន់ដៃគ្នាដើរកំសាន្តក្នុងសួនផ្កា។នេះបើតាមការចុះផ្សាយរបស់វិទ្យុមិត្តភាពកម្ពុជា ចិន។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង